ជនជាតិចិនបើកទ្វារថយន្តមិនប្រយ័ត្នប៉ះម៉ូតូនារីម្នាក់ដួលរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​៖​ នារីម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗខណៈកំពុងជិះម៉ូតូត្រូវបុរសជនជាតិចិនម្នាក់បេីករថយន្តឈប់កណ្តាលផ្លូវរួចបេីកទ្វារថយន្តប៉ះម៉ូតូកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១៤ខែសីហា​ឆ្នាំ២០១៩​ នៅចំណុចមុខណាហ្កា១​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​។
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្ដម៉ាកឡិចស៊ីស​ RX 450 h
ពណ៍ស្ក​ ពាក់ស្លាកលេខភ្នំពេញ2AE 5068 បេីកបរដោយបុរសជនជាតិចិន​ ធ្វេីដំណេីរក្នុងទិសដៅពីត្បូងទៅជេីង
ខណៈមកដល់ចំណុចកេីតហេតុក៏ឈប់កណ្តាលផ្លូវហេីយបានបេីកទ្វាចេញភ្លាមនោះស្រាប់តែមាននារីម្នាក់ជិះម៉ូតូម៉ាកឃ្លីក​  ពណ៍ខ្មៅ​ ពាក់ស្លាកលេខសៀមរាប​ 1J 6715 ធ្វេីដំណេីរមកពីក្រោយក៏ប៉ះទ្វាបណ្តាលអោយដួលបោកក្បាលនិងថ្នល់រងរបួសធ្ងន់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែកម្ចាស់រថយន្តត្រូវបាននគរបាលនាំទៅប៉ុស្តិ៍នគរបាលទន្លេបាសាក់រងចាំជំនាញមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់៕ សុខាសែនជ័យ​


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print