ទារិកាអាយុទើបតែបាន២ខែត្រូវបានគេយកមកប្លុងចោលនៅក្បែររោងកុនហែមជាតិ

ចែករំលែក៖

ភ្នំពេញ៖គួរឲ្យសង្វេកណាស់ព្រោះតែការសប្បាយភ្លេចខ្លួនជាមួយគ្នារហូតមានកូនរួចមិនមានការទទួលខុសត្រូវធ្វើឲ្យម្តាយគ្មានជម្រើសរហូតហ៊ានយកកូនដែលទើបតែកើតបានប្រហែលជា២ខែមកប្លុងទុកចោលនៅផ្លូវឌឿងហែមក្បែរអតិតរោងកុនហែមជាតិបង្កជាការភ្ញាក់ផ្អើលផងដែរ។
ហេតុការណ៍ប្រទះឃើញទារិកាដែលម្តាយយកមកប្លុងចោលនេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង៣០នាទីយប់ថ្ងៃទី១៤ខែសីហាឆ្នាំ២០១៩តាមបណ្តោយផ្លូវ១៣០នៅចំណុចរោងកុនហែមជាតិស្ថិតនៅក្នុងសង្កាត់ផ្សារចាស់ខណ្ឌដូនពេញ។
យោងតាមអ៊ុំប្រុសម្នាក់ឈ្នោះគួចចុងសុីញភេទប្រុសអាយុ58ឆ្នាំស្នាក់នៅផ្លូវលេខ១១៨កែងផ្លូវលេខ១៥សង្កាត់ផ្សារចាស់ខណ្ឌដូនពេញបានប្រាប់ឲ្យដឹងថា ដំបូងឡើយគាត់បានឮថាមានគេប្រទះឃើញទារិកាតូចមួយដែលម្តាយដាច់ចិត្តយកមកប្លុងទុកចោលនៅក្បែរអតិតរោងកុនហែមជាតិនោះគាត់ក៏បានមកមើលឃើញរុំនិងសារ៉ុងរួចយកមកប្លុងទុកចោលរួចដើរចេញទៅបាត់ ភ្លាមៗនោះដែរគាត់ក៏បានសម្រេចចិត្តទទួយកទារិកាអភព្វនោះមកចិញ្ចឹមដោយមានការដឹងឮពីអាជ្ញាធរមានសមត្ថកិច្ចនិងប្រជាពលរដ្ឋក្បែរខាងផងដែរនិងមានសប្បុរសជនមានចិត្តអាណិតអាសូដល់ទារិកាអភ័ព្វនោះពួកគេក៏បានជួយជាថវិកាផ្ទាល់ខ្លួនម្នាក់បន្តិចបន្តួចដើម្បីទិញទឹកដោះគោសម្រាប់ក្មេងបានបៅខ្លះដែរគ្រាន់ជាការជួយសម្រាលបានខ្លះៗ។
តាមប្រភពខ្លះៗបានបង្ហើបឲ្យដឹងថាទារិការដែលត្រូវម្តាយយកមកប្លុងទុកចោលនោះគឺជាស្រ្តីវ័យក្មេងយកជនជាតិរហូតមានកូនពរពោះរហូតបង្កើតមកហើយមិនមានការទទួលខុសត្រូវទើបសម្រេចយកកូនមកប្លុងទុកចោលយ៉ាងដូច្នេះ។
ក្រោយមកដោយសុខភាពក្មេងខ្សោយផងនោះសមត្ថកិច្ចបានប្រគល់ឲ្យបុរសវ័យចំណាស់ខាងលើយកទៅធ្វើការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាផងដែរ៕ធឿនព្រែកជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print