ជំពាក់លុយគេច្រើនគ្មានលទ្ធភាពសង​ បម្រុងលោតទឹកសម្លាប់ខ្លួន​ តែមិនសម្រេច

ចែករំលែក៖

ភ្នំពេញ៖ស្ត្រីម្នាក់មានផ្ទៃពោះ៨ខែព្រោះតែរឿងជំពាក់លុយគេច្រើនគ្មានលទ្ធភាពសងបានសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនតែមិនបានសម្រេចត្រូវបានអ្នកធ្វើដំណើរតាមផ្លូវជួយឃាត់បានប្រគល់ឲ្យដមត្ថកិច្ច។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៩នឹង១៥នាទីរំលងអាធាត្រឈានចូលថ្ងៃទី១៥ខែសីហាឆ្នាំ២០១៩តាមបណ្តោយផ្លូវព្រះសុីសុវត្ថិនៅចំណុចក្បែរនឹងព្រះអង្គដង្កាស្ថិតនៅក្នុងសង្កាត់ជ័យជំនះខណ្ឌដូនពេញម

តាមប្រភពពីអ្នកឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេបានឃើញស្ត្រីមានផ្ទៃពោះ៨ខែបានដើរមកពីម្តុំផ្លូវលេខ១៣៦រួចក្នុងបំណងមកដល់ក្បែរនឹឹងព្រះអង្គដង្កានិងយំបណ្តើរនិយាយបណ្តើររួចដើរចុះទៅក្នុងទន្លេបំរុងនឹងសម្លាប់ខ្លួនប៉ុន្តែចូលបានពាក់កណ្តាលត្រឹមកទៅហើយស្រាបតែមានបងប្អូនប្រជាពលរដ្ឋនឹងប្រជាការពារសណ្តាប់ធ្នាប់សាលាខណ្ឌដូនពេញបានធ្វើការជួយអន្តរាគមន៍ឃាត់ខ្លួនស្ត្រីរងគ្រោះស្រង់យកឡើងគោកវិញ ជនរងគ្រោះរៀបរាប់ប្រាប់ទាំងទឹកភ្នែកទាំងទឹកសំបោថាមូលហេតុដែលគិតខ្លីចង់លោតទឹកសម្លាប់ខ្លួនគឺមកពីខ្លួនជំពាក់បំណុលគេច្រើពេកហើយប្តីរបស់គាត់ជាជនជាតិអុីស្ពាញបានយកដីនៅម្តុំកំបូលយកទៅបញ្ចាំគេចំនួនពីមុឺនប្រាំពាន់ដុល្លាជាងហើយបង់ការអោយគេមួយខែ១ពាន់រហូតមកដល់បច្ចុប្បន្នអត់មានលទ្ធភាពបង់អោយគេខ្លាចបាត់បង់ដីហើយមួយណាគាត់បានទិញដីឡូពីលោកឧញ្ញាស្រីចាន់ថនប៉ុន្តែលក់មិនចេញពុំដឹងថាគិតយ៉ាងមិចនោះទេក៏ដើរមកលោតទឹកសម្លាប់ខ្លួនដើម្បីបញ្ចប់ជីវិតតែម្តងទៅជនរងគ្រោះក៏បានបន្តទៀតថាខ្លួនមានកូនទាំងអស់៣នាក់ហើយកន្លងមកដែលខ្លួនទៅរស់នៅស្រុកក្រៅគឹអត់មានការងារធ្វើគឺប្តីរបស់គាត់បានយករូបថតគាត់បង្ហោះក្នុងអុឺនធឺណេតដើម្បីលក់ខ្លួនទៅអោយមិត្តភ័ក្រគាត់ដើម្បីយកលុយមកចាយវាយផងដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បាននាំខ្លួនស្ត្រីរងគ្រោះយកទៅប៉ុស្តិ៍រដ្ឋបាលនគរបាលជ័យជំនះដើម្បីសួរនាំរួចក៏នាំទៅផ្ទះសំណាក់របស់ជនរងគ្រោះដើម្បីអោយគាត់សំរាកវិញផងដែរ៕ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print