ភ្នំពេញ៖នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួង ការពារជាតិ ក្នុងនាមសម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ស្វាគមន៍ចំពោះវត្តមានគណៈប្រតិភូ នាយទាហាសម្រាក បំប៉នសុខភាព និងភរិយារបស់កងទ័ពប្រជាជនវៀតណាម ដោយបានលេីកឡេីង ពីកិច្ចសហ ប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចំរេីនតទៅមុខជាលំដាប់។
នាយឧត្តមសេនីយ៍ ជៀង អំ ថ្លែងដូច្នេះ ក្នុងពិធីសំណេះសំណាលជាមួយគណៈប្រតិភូ កាលពីរសៀលថ្ងៃ ពុធ ១៤ កេីត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័កព.ស ២៥៦៣ ត្រូវនិងថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៨ នៅសាលប្រជុំក្រសួងការពារជាតិ ។
នាឱកាសនេះ នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការក្រសួងការ ពារជាតិបានលេីកឡេីងពីការអភិវឌ្ឍន៍ ហេដ្ឋារចនា សម្ព័ន្ធសង្គម ពិសេសសំណង់អគារ រីកលូតលាស់ដូចផ្សិត ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បាននាំនាវាកម្ពុជា ឆ្ពោះទៅកាន់កោះត្រេីយ សុខសន្តិភាព ស្ថេរភាព នៅក្នុងតំបន់និងពិភព លោក ។ ក្នុងនោះផងដែរ នាយឧត្តមសេនីយ៍ ក៏បានរំឮកពីអតីភាព ដែលកម្ពុជា ធ្លាក់ដល់លេខសូន្យ នាអំឡុងពាក់កណ្តាលទសវត្យទី ៧០ ត្រូវរបបប្រល័យពូជ សាសន៍ ប៉ុល ពត បំផ្លាញគ្រប់ហេដ្ឋា រចនា សម្ព័ន្ធ ដល់ឬសគល់។ ប៉ុន្តែដោយបានការជួយជ្រោម ជ្រែងពីកងទ័ពប្រជាជនវៀតណាមសហការជាមួយកងទ័ពបដិវត្តកម្ពុជា វាយរំលំរបបប្រល័យពូសាសន៍ឱយអន្តរាយ ដល់សព្វថ្ងៃនេះ ។ ក្នុងនោះរហូតមកដល់បច្ចុប្បន្ន ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរ ចំណងមិត្តភាព សាមគ្គីភាព មិនអាចមានអ្នកណាមកបំបែកបំបាក់បានឡេីយ ។ កងទ័ពវៀតណាម នៅតែបន្តជួយបណ្តុះបណ្តាល ដល់កង យោធពលខេមរភូមិន្ទ(ខ.ភ.ម)ស្ទេីរ គ្រប់ជំនាញ ដេីម្បីឱយ(ខ. ភ.ម ) មានធនធានមនុស្សនិង ពង្រឹងខ្លួនកាន់តែរឹងមាំក្នុងកិច្ច ការ ពារបូរណភាពទឹកដី របស់ខ្លួន។ លោកវរសេនីយ៍ឯក ជូ ម៉ាញ់ហ្វុង អតីតប្រធានស្នងការនយោ បាយ ទីបព្ជាាការយោធាក្រុង ហាយហ្វុង យោធភូមិភាគទី ៣ កងទ័ពប្រជាជនវៀតណាមប្រធានប្រតិភូ បានសំដែងគារវកិ ច្ច ចំពោះវត្តមានថ្នាក់ដឹកនាំ ក្រសួងការពារជាតិ នៃព្រះរាជា ណាចក្រកម្ពុជា ដែលឆ្លៀតពេលដ៏មមាញឹក ទទួលស្វាគមន៍ យ៉ាងរាក់ទាក់ដល់ប្រតិភូយេីងខ្ញំុ ប្រកបដោយក្តីស្និទ្ធស្នាល ដូចបងប្អូនរួមឧទ្ទរជាមួយ ។
លោកក៏បានជំរាបពីក្រុមប្រតិភូចូលនិវត្តន៍ មួយភាគជាអ្នកធ្លាប់បានចូលរួមសហការប្រយុទ្ធជាមួយគ្នាដោយបណ្តេញ ទាហាន ប៉ុលពត ជួយរំដោះ ការពារមិនឱយរបបប្រល័យពូជសាសន៍វិលវិញជាលេីកទីពីរ បានជាដាច់ខាត។ យេីងសង្ឃឹមថា និងណែនាំដល់យុវជនសម័យក្រោយ ឱយយល់ដឹងកាន់តែច្បាស់ ពីប្រពៃណី ទំនាក់ទំនងសាមគ្គីគ្នា កាន់ តែរឹងមាំទ្វេឡេីងថែមទៀត ។
គួររំឮកផងដែរថា៖ គណប្រតិភូអញ្ជើញមកនាថ្ងៃនេះ មាននាយទាហាសម្រាក បំប៉នសុខភាព និងភរិយារបស់កងទ័ពប្រជាជនវៀតណាមចំនួន១៥រូបនិងភរិយា១៥ រូបទៀតសរុបចំនួន ៣០ រូប អព្ជេីាញ នៅព្រះរាជាណាចក្រកម្ពុជារយះពេល១០ថ្ងៃចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២៣ខែ សីហាឆ្នាំ ២០១៩ ផងដែរ ៕
ដោយ៖ សុខដុម