ភ្នំពេញ៖ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី១៦ ខែសីហា នេះ បញ្ជាក់ថា ជ្រលងសម្ពាធទាបអូសបន្លាយលើកម្ពុជា ទន្ទឹមនឹងខ្យល់មូសុងនិរតីខ្សោយ ។ តែចាប់ពីថ្ងៃទី២០ ខែសីហា ខ្យល់មូសុងនិរតីនឹងបង្កើនឥទ្ធិពលរបស់ខ្លួនឡើងវិញ ។
សេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ ក្រសួងធនធានទឹក បញ្ជាក់ថា ភ្លៀងនឹងបន្តធ្លាក់មកទៀត តែមិនបង្ហាញពីការប្រឈមនៃគ្រោះជំនន់ទឹកភ្លៀងទេ ៕
...