ករណី​ផ្ទុះធុងហ្គាសយប់មិញនៅស្រុកអន្លង់វែង បណ្តាលឲ្យរបួសអ្នកចូលជួយអន្តរាគមន៍សរុប០៩នាក់ ស្រី ៤នាក់ នគរបាលស្រុក០៤នាក់

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ​ ៖​ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១២និង៤០នាទីយប់ មានគ្រោះថ្នាក់អគ្គីភ័យដោយភ្លើងឆាបឆេះផ្ទះលក់អីវ៉ាន់លក់ចាបហួយមួយកន្លែងនៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។

ផ្ទះរងការឆាបឆេះខាងលើនេះសាងសង់អំពីថ្មមានទំហំ៩គុណ១២ម៉ែត្រ​ កម្ពស់ពីជាន់ដំបូលប្រក់សង្កសី​ ។

សមត្ថកិច្ចបានអោយដឹងថាម្ចាស់ផ្ទះឈ្មោះ គួយ គឹមលេញ ភេទប្រុស អាយុ៥៧ ឆ្នាំ រស់នៅភូមិឃុំខាងលើ មុខរបរ លក់ចាប់ហួយ ប្រពន្ធឈ្មោះ អ៊ឹង មួយប៉ ភេទស្រី អាយុ ៤៩ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ចបនបន្តរថាមូលហេតុបណ្ដាលមកពីផ្ទុះសេខែ្សភ្លើងទើបបណ្ដាយអោយបង្ករអគ្គិសភ័យកើតឡើងនិងមានការភ្ញសក់ផ្អើលដល់ប្រជាពលរដ្ឋ។

ក្នុងហេតុការណ៍នេះដោយមានការចូលរួមពន្លត់អគ្គិសភ័យរួមមាន​ ៖​ កម្លាំងនគរបាលខេត្ត ស្រុកអន្លង់វែង ស្រុកត្រពាំងប្រាសាទ វរៈ ៩០៥ និងកម្លាំងយោធា កងរាជាអាវុធហត្ថ ទាំងអាជ្ញាធរ និងប្រជាពលរដ្ឋ ជួយអន្តរាគមន៍ ដោយប្រ រថយន្តពន្លត់អគ្គីភ័យ សរុប ៥ គ្រឿង ម៉ូតូដឹកទឹកមួយចំនួន ។ មកដល់ម៉ោង៥ព្រឹកនេះ​ កម្លាំង​បានប្រើប្រាស់ទឹក​ សរុប៤០ឡាន ។

សមត្ថកិច្ច​អះអាងថា​ ក្នុងហេតុការផ្ទុះធុងហ្គាស​ ធ្វេីអោយប៉ើងកញ្ចក់ទ្វា និងបង្អួច ខ្ទាតត្រូវបណ្តាលឲ្យរងរបួស អ្នកកំពុងជួយអន្តរាគមន៍ សរុប០៩ នាក់ ស្រី ៤ នាក់ ក្នុងនោះ នគរបាលស្រុកចំនួន ០៤ នាក់ ៕​ ប៉ែននួន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print