ភ្នំពេញ៖បុរស៣នាក់ជិះម៉ូតូឌុបគ្នាមួយគ្រឿងបើកមិនបានប្រយ័ត្នក៏ជ្រុលបុករថយន្តតូយ៉ូតាព្រូសនិងម៉ូតូធុនធំមួយគ្រឿងទៀតបណ្តាលឲ្យដួលរងរបួសធ្ងន់និងស្រាលចំនួន៣នាក់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩នឹង៣៥ នាទីយប់ថ្ងៃទី១៥ខែសីហាឆ្នាំ២០១៩តាមបណ្តោយផ្លូវជាតិលេខ៦នៅចំណុចរង្វង់មូលព្រហ្មមុខបួនស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ។
តាមអ្នកឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុខាងលើនេះគេបានឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកតូយ៉ូតាព្រូសពណ៌ទឹកប្រាក់លេខភ្នំពេញ1BA-1844បើកបរតាមបណ្តោយផ្លូវជាតិលេខ៦ក្នុងទិសដៅពីជើងទៅត្បូងលុះពេលបើកមកដល់ចំណុចកើតហេតុបានសុីញ្ញូបត់ស្តាំទៅផ្លូវបេតុងប៉ុន្តែមិនទាន់បានបត់រថយន្តផងដោយសារតែស្ទុះចរាចរណ៍ទើបគាត់បត់ម្តងបន្តិចៗត្រូវម៉ូតូមួយគ្រឿងម៉ាកPCXពណ៌សពាក់ស្លាកលេខភ្នំពេញ1HL-8860បើកបរស្របទិសដៅគ្នាមិនបានប្រយ័ត្នក៏ជ្រុលបុករថយន្តចំផ្នែកខាងស្តាំបណ្តាលអោយកំពិតក្បាលរថយន្តមួយចំហៀងហើយម៉ូតូនៅមិនទាន់អស់ល្បឿនជ្រុលទៅបុកនឹងម៉ូតូធុនធំមួយគ្រឿងទៀម៉ាក BAJAព៌ណសពាក់ស្លាកលេខភ្នំពេញ1HG-1190បើកបរតាមបណ្តោយជាតិលេខ៦ដូចគ្នា
បណ្តាលអោយដួលលើគ្នាហើយរងរបួសធ្ងន់ម្នាក់ខាងម្ចាស់ម៉ូតូPCX២នាក់ទៀតរងរបួសស្រាលនៅកន្លែងកើតហេតុបង្កអោយមានការកកស្ទុះចរាចរណ៍យ៉ាងខ្លាំងហើយមិនមានសមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វារមកធ្វើការអន្តរាគមន៍នឹងជួយសម្រួលចរាចរណ៍នោះទេភ្លាមៗនោះដែររថយន្តសង្គ្រោះរបស់គ្លីនិកឯកជនពន្លឺរស្មីបានមកដល់ប៉ុន្តែជនរងគ្រោះមិនព្រមឡើងឡានពេទ្យនោះទេ
បានមួយសន្ទុះក្រោយមកក៏មានក្រុមគ្រួសារសាច់ញ្ញាតិបានមកដល់ដឹកយកជនរងគ្រោះទៅតាមម៉ូតូយកទៅព្យាបាលនៅមន្ទីរពេទ្យកាលម៉ែតផងដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានធ្វើការវាស
វែងយកម៉ូតូនឹងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាកខណ្ឌជ្រោយចង្វារដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕ធឿនព្រែកជ័យ