ខេត្តឧត្ដរមានជ័យ ៖ ព្រះចៅអធិការវត្តមួយអង្គ និងបក្សពួក២នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន សង្ស័យបានប្រព្រឹត្តអំពើឃាតកម្មគិតទុកជាមុន ទៅលើបុរសវ័យចំណាស់ម្នាក់ ជាអ្នករត់ម៉ូតូឌុប ។
ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ធ្វើនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅចាប់ចំណុច នៅភូមិអូរជញ្ជៀន ឃុំ-ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ ដោយកម្លាំងសមត្ថកិច្ចនគរបាលខេត្តឧត្ដរមានជ័យ ដឹកនាំដោយ លោកឧត្ដមសេនីយ៍ត្រីឡឹក សុខា ស្នងការរងស្នងការដ្ឋាន នគរបាលខេត្តឧត្ដរមានជ័យ។
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យ ÷
ទី១- ឈ្មោះ ឆាយ ឡុង ហៅជ្រក់ ភេទប្រុស អាយុ២៧ ឆ្នាំ ( ជាចៅអធិការវត្តបុរីព្រៃជុំ( ហៅវត្តដីថ្មី )ឃុំ/ស្រុកអន្លង់វេង ។
២- ឈ្មោះ អ៊ុយ ឡូ ភេទប្រុស អាយុ២២ ឆ្នាំ រស់នៅភូមិអូរស្រឡៅ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។
សមត្ថកិច្ចបានអោយដឹងបន្តថា÷ជនសង្ស័យទាំង២ នាក់ ខាងលើបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពសម្លាប់ទៅលើជនរងគ្រោះដោយប្រើញញួរវាយក្បាល និងវាយចំកញ្ចឹងក ។ ជនរងគ្រោះជាអ្នករត់ម៉ូតូឌុបឈ្មោះ ផាត់ ហាត់ ភេទប្រុស អាយុ៦៨ ឆ្នាំ រស់នៅភូមិអូរជញ្ជៀន ឃុំ-ស្រុកអន្លង់វែង បណ្តាលឲ្យស្លាប់ពិតប្រាកដមែន កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៥-០០ នាទី នៅចំណុចក្នុងព្រៃ ផ្លូវចូលភូមិប្រលាន ឃុំ-ស្រុកអន្លង់វែង។
ក្រោយពីសម្លាប់រួចហើយបានយកម៉ូតូជនរងគ្រោះមកលាក់ទុកនៅក្នុងព្រៃក្បែរផ្លូវហាយវ៉េ ចំណុចខាងត្បូងស្ពានថ្មចម្ងាយ១៦៥ ម៉ែត្រ ស្ថិតនៅភូមិលំទងថ្មី ឃុំលំទង ស្រុកអន្លង់វែង។ សមត្ថកិច្ចបានរកម៉ូតូឃើញ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះបន្ទាប់ពីកំណត់មុខសញ្ញាបានហើយ យើងបាននាំជនសង្ស័យទៅបង្ហាញសាកសព នៅវេលាម៉ោង ១៥-០០ នាទីថ្ងៃទី១៦ខែសីហា ឆ្នាំ២០១៩ ដោយសភាពសពហើមរលួយ។
មូលហេតុករណីអំពើឃាតកម្មខាងលើនេះ ផ្តើមចេញពីព្រះឲ្យជនរងគ្រោះ ចាក់ឆ្នោតអស់ប្រាក់សរុបចំនួនន ៣០,០០០,០០០ រៀល (សាមសិបលានរៀល)ហើយនៅជំនាក់ជនរងគ្រោះ ១៧, ០០០,០០០ រៀល(ដប់ប្រាំពីលានរៀលទៀត) ពេលជនរងគ្រោះទៅទាប្រាក់មិនមានប្រាក់សងវិញ និងព្រះសង្ឃមានស្រីញី ទៀត ក៍បែកគំនិតរៀបចំគម្រោងសម្លាប់តែម្តង ។
ជនសង្ស័យជាព្រះសង្ឃត្រូវបាន ខាងធម្មការស្រុកនិងព្រះអនុគុណស្រុក បានធ្វើពិធីផ្សិកទៅតាមប្រពៃណីសាសនា។
បច្ចុប្បន្នជនសង្ស័យទាំងពីនាក់ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសុំណុំរឿងចាត់ការទៅតាមនិតិវីធីច្បាប់។
ដោយឡែកសាកសពសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕ ប៉ែន នួន