ព្រះចៅអធិការវត្ដមួយអង្គ ធ្វើឃាតមនុស្សជាការមិនសងបំណុល ព្រោះងប់ល្បេងឆ្នោត និង ស្រីស្នេហ៍

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ ៖ ព្រះចៅអធិការវត្តមួយអង្គ និងបក្សពួក២នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន សង្ស័យបានប្រព្រឹត្តអំពើឃាតកម្មគិតទុកជាមុន ទៅលើបុរសវ័យចំណាស់ម្នាក់ ជាអ្នករត់ម៉ូតូឌុប ។

ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ធ្វើនៅថ្ងៃទី១៦ ខែសីហា  ឆ្នាំ២០១៩ នៅចាប់ចំណុច នៅភូមិអូរជញ្ជៀន ឃុំ-ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ ដោយកម្លាំងសមត្ថកិច្ចនគរបាលខេត្តឧត្ដរមានជ័យ ដឹកនាំដោយ លោកឧត្ដមសេនីយ៍ត្រីឡឹក សុខា ស្នងការរងស្នងការដ្ឋាន នគរបាលខេត្តឧត្ដរមានជ័យ។

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យ ÷

ទី១- ឈ្មោះ ឆាយ ឡុង ហៅជ្រក់  ភេទប្រុស អាយុ២៧  ឆ្នាំ ( ជាចៅអធិការវត្តបុរីព្រៃជុំ( ហៅវត្តដីថ្មី )ឃុំ/ស្រុកអន្លង់វេង ។

២- ឈ្មោះ អ៊ុយ  ឡូ  ភេទប្រុស អាយុ២២  ឆ្នាំ រស់នៅភូមិអូរស្រឡៅ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។

សមត្ថកិច្ចបានអោយដឹងបន្តថា÷ជនសង្ស័យទាំង២ នាក់ ខាងលើបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពសម្លាប់ទៅលើជនរងគ្រោះ​ដោយប្រើញញួរវាយក្បាល និងវាយចំកញ្ចឹងក ។ ជនរងគ្រោះជាអ្នករត់ម៉ូតូឌុបឈ្មោះ ផាត់ ហាត់  ភេទប្រុស អាយុ៦៨ ឆ្នាំ រស់នៅភូមិអូរជញ្ជៀន ឃុំ-ស្រុកអន្លង់វែង  បណ្តាលឲ្យស្លាប់ពិតប្រាកដមែន  កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩  វេលាម៉ោង១៥-០០ នាទី នៅចំណុចក្នុងព្រៃ ផ្លូវចូលភូមិប្រលាន ឃុំ-ស្រុកអន្លង់វែង។

ក្រោយពីសម្លាប់រួចហើយបានយកម៉ូតូជនរងគ្រោះមកលាក់ទុកនៅក្នុងព្រៃក្បែរផ្លូវហាយវ៉េ ចំណុចខាងត្បូងស្ពានថ្មចម្ងាយ១៦៥ ម៉ែត្រ ស្ថិតនៅភូមិលំទងថ្មី ឃុំលំទង ស្រុកអន្លង់វែង។   សមត្ថកិច្ចបានរកម៉ូតូឃើញ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩  ។

សមត្ថកិច្ចបានបញ្ជាក់ថា      ករណីនេះបន្ទាប់ពីកំណត់មុខសញ្ញាបានហើយ   យើងបាននាំជនសង្ស័យទៅបង្ហាញសាកសព នៅវេលាម៉ោង ១៥-០០ នាទីថ្ងៃទី១៦ខែសីហា ឆ្នាំ២០១៩ ដោយសភាពសពហើមរលួយ។

មូលហេតុករណីអំពើឃាតកម្មខាងលើនេះ   ផ្តើមចេញពីព្រះឲ្យជនរងគ្រោះ ចាក់ឆ្នោតអស់ប្រាក់សរុបចំនួនន ៣០,០០០,០០០ រៀល (សាមសិបលានរៀល)​ហើយនៅជំនាក់ជនរងគ្រោះ ១៧, ០០០,០០០ រៀល(ដប់ប្រាំពីលានរៀលទៀត)​ ពេលជនរងគ្រោះទៅទាប្រាក់មិនមានប្រាក់សងវិញ និងព្រះសង្ឃមានស្រីញី ទៀត ក៍បែកគំនិតរៀបចំគម្រោងសម្លាប់តែម្តង ។

ជនសង្ស័យជាព្រះសង្ឃត្រូវបាន ខាងធម្មការស្រុកនិងព្រះអនុគុណស្រុក បានធ្វើពិធីផ្សិកទៅតាមប្រពៃណីសាសនា។

បច្ចុប្បន្នជនសង្ស័យទាំងពីនាក់ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសុំណុំរឿងចាត់ការទៅតាមនិតិវីធីច្បាប់។

ដោយឡែកសាកសពសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕ ប៉ែន នួន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print