តុលាការសម្រេចឃុំខ្លួនចោរលួចអាគុយ ធុងហ្គាស និងប៉ុស្តផ្សារពីដេប៉ូបូមខ្សាច់ដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តកណ្តាល៖ ជនជាប់ចោទ ជាចោរលួចអាគុយ ធុងហ្គាស ប៉ុស្តិផ្សារភ្លើង ពីដេប៉ូបូមខ្សាច់ នៅល្ងាចថ្ងៃទី១៧ សីហា ២០១៩ លោក ហួត ហ៊ាង ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាលបានសម្រេចចេញដីការឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”អំពើលួច” ដែលប្រព្រឹត្តនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១រំលងអាធ្រាត្រ តាមមាត្រា ៣៥៣ ,៣៥៦ នៃក្រមព្រហ្មទណ្ឌ។

ជនជាប់ចោទឈ្មោះ ង្វៀង យ៉ាំងង៉ុក ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅមិនពិតប្រាកដ មុខរបរមិនពិតប្រាកដ ។

ជនរងគ្រោះឈ្មោះអេង ណារិទ្ធភេទប្រុសអាយុ៤៧ឆ្នាំ ស្នាក់នៅកន្លែងកើតហតុ មុខរបរមេការក្រុមហ៊ុនបូមខ្សាច់ ។

នគរបាលបញ្ជាក់ថា៖កាលពីវេលាកើតហេតុខាងលើ ជនសង្ស័យ២នាក់ខាងលើ បាននាំគ្នាអុំទូកមកកន្លែងដេប៉ូបូមខ្សាច់របស់ជនរងគ្រោះ ហើយនាំគ្នាធ្វើសកម្មភាពលួចយកសំភារៈមានដូច ខាងលើ ហើយគេចខ្លួនបាត់ទៅ ។ ក្រោយពីបានទទួលពាក្យបណ្តឹងសមត្ថកិច្ចធ្វេីការស្រាវជ្រាវឃាត់ខ្លួនបានម្នាក់ឈ្មោះង្វៀ យ៉ាំងង៉ុក និងវត្ថុតាងយកមកសាកសួរ និងកសាងសំណុំរឿង បន្តចាត់ការតាមនិតិវិធី ។ ចំណែកឯបក្ខពួករត់គេចខ្លួនបាត់ ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លេីយសារភាពថាខ្លួននិងបក្ខពួកពិតជាបាននាំគ្នាធ្វើសកម្មភាពលួចសំភារៈខាងលើប្រាកដមែន និងធ្លាប់ធ្វើសកម្មភាពពីមុនមក៧ដងនៅរាជធានីភ្នំពេញផងដែរ៕

...

ដោយ៖ ឆ ដា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print