នាយឧត្តមសេនីយ៍ វង្ស ពិសេន បានដឹកនាំគណៈប្រតិភូ អញ្ជើញសួរសុខទុក្ខ លោក ប៊ូ ថង ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត

ចែករំលែក៖

ភ្នំពេញ៖ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានដឹកនាំគណៈប្រតិភូ អញ្ជើញសួរសុខទុក្ខ លោក ប៊ូ ថង ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត។

ក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងនូវការនឹករលឹក ចំពោះលោក ប៊ូ ថង ជាឥស្សរជនមួយរូបដែលមួយជីវិតរបស់លោកបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ក្នុងបុព្វហេតុជាតិមាតុភូមិកម្ពុជា ដោយពុំខ្លាចនឿយហត់។ នាយឧត្តមសេនីយ៍ ក៏បានជូនពរលោក ប៊ូ ថង សូមឱ្យមានសុខភាពល្អ ឆាប់ជាពីជំងឺរោគាព្យាធិទាំងឡាយទាំងពួង និងមានជន្មាយុយឺនយូរ ព្រមទាំងជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើនតរៀងទៅ។

លោក ប៊ូ ថង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់នាយឧត្តមសេនីយ៍ វង្ស ពិសេន ដែលបានឆ្លៀតឱកាសដ៏មមាញឹក អញ្ជើញមកសួរសុខទុក្ខរូបលោក ដល់មន្ទីរពេទ្យ ដែលនេះសបញ្ជាក់ឱ្យឃើញពីទឹកចិត្ត គោរពស្រឡាញ់គ្នា ទៅវិញទៅមក៕

...

ដោយ៖ ហុឹម សសម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print