លោក ហង់ ជួនណារ៉ុន និងលោក ឃួង ស្រេង បើកវិញ្ញាសារប្រឡងសញ្ញាប័ត្របាក់ឌុប នៅវិទ្យាល័យព្រះស៊ីសុវត្ថិ

ចែករំលែក៖

ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំយុវជន និងកីឡា និង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចូលរួម បើក​ហឹប​វិញ្ញាសា​ដោយ​ផ្ទាល់ ​នៅ​មណ្ឌល​​ប្រឡង​វិទ្យាល័យ ព្រះស៊ព្រះស៊ីសុវត្ថិ ​ ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា សម័យ​ប្រឡង ចាប់ផ្ដើមនៅថ្ងៃទី៤រោច ខែស្រាពណ៏ឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនិងថ្ងៃទី ១៩ សីហា ២០១៩ ។
បេក្ខជនបាន​ចូលក្នុងមណ្ឌលប្រឡងទាំង​អស់គ្រប់រាជធានី ខេត្ត ដោយមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈមេប្រយោគ អាជ្ញាធរមានសមត្ថកិច្ច នៅព្រឹកថ្ងៃទី១ នៃដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ១៩ ​សីហា ២០១៩។
ចំពោះដំណើរការសំណេរនាព្រឹកនេះ មាន២ មុខវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ (ប្រវត្តិវិទ្យា និងជីវវិទ្យា) និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម (ផែនដីនិងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា)។
លោក ហង់ជួន ណារ៉ុន បានបញ្ជាក់ថា៖សម្រាប់សិស្សត្រូវប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលនេះ
បេក្ខជន និងមន្ត្រីគ្រប់គ្រងការប្រឡងត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិទាំងឡាយដែលក្រសួងបានកំណត់ធ្វើយ៉ាងណាឱ្យការប្រឡងប្រព្រឹត្តទៅដោយជោគជ័យនិងត្រឹមត្រូវនិងមានគុណភាពបើចេះត្រូវតែជាប់ខ្លួនទីពឹងខ្លួនបើគ្មានចំណេះមិនរៀនគឺមិនទទួលបានលទ្ធផលឡើយ។
លោកហង់ជួន ណារ៉ុន បានបញ្ជាក់ថា៖ លោកសូមអំ ពាវនាវទៅកាន់បេក្ខជនប្រឡង ទាំងអស់ត្រូវខិតខំឆ្លើយចំនួនឲ្យបាន ត្រឺមត្រូវ និងខិតខំធ្វើសំណេឲ្យបានគ្រប់វិញ្ញាសារ ជាពិសេស ត្រូវគោរពប្រកាន់ខ្ជាប់នូវបញ្ញត្តិដែលក្រសួងបានកំណត់ឲ្យ ។ ទន្ទឹមនិងនេះដែរ លោកគ្រូអនុរក្សត្រូវគ្រប់គ្រងការប្រឡង ត្រូវប្រកាន់ភ្ជាប់ អនុវត្តន៍តួនាទីភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរសម្រេចឱ្យបានជោគជ័យនូវការប្រឡងនេះ។
លោករដ្ឋមន្ត្រី សូមឲ្យប្អូនៗទាំងអស់គ្នាគោរពទៅតាមបទប្បញ្ញត្ដិរបស់ក្រសួង។ លោកគ្រូអ្នកគ្រូដែលជាបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ប្រធានមណ្ឌលអនុគណៈកម្មាធិការផ្សេងៗជាពិសេស សូមឲ្យអប្បមាទទាំងអស់និងជំនួយការអប្បមាទទាំងអស់និងអនុរក្សទាំងអស់ ត្រូវបំពេញការងារទៅតាមកម្រងភារកិច្ចរៀងៗខ្លួនដើម្បីធានាឲ្យបានថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដំណើរការទៅដោយរលូនប្រកបដោយជោគជ័យហើយនិងឲ្យយើងអាចរក្សាបាននូវសមទ្ធិផលដែលក្រសួងអប់រំយុវជននិងកីឡាសម្រេចបានក្នុងរយៈពេល៥ឆ្នាំនេះ ។ លោករដ្ឋមន្ត្រីហង់ជួនណារ៉ុនក៏បានជូនពរឱ្យបេក្ខជនដែលត្រូវប្រឡងនៅថ្ងៃនេះទាំងអស់ត្រូវទទួលបាននូវជោគជ័យគ្រប់ៗគ្នាផងដែរ ៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print