រថយន្តដឹកដីពន្លះរថយន្តកាមរីគូទហើមពេញទំហឹងរងរបួសធ្ងន់ម្នាក់ នៅខណ្ឌច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តដឹកដីបុកនិងរថយន្តកាមរីហើមពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកេីតឡេីងកាលពី វេលាម៉ោង ១២និង១០នាទី យប់ រំលងអធ្រាត្រឈានចូលថ្ងៃ អង្គារ ទី ២០ ខែ កក្កដា ឆ្នាំ ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៍មានបានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃេីញរថយន្តកាមរី ហើម ពណ៍ទឹកប៊ិច ពាក់ស្លាក លេខ ភ្នំពេញ 2N-1697 បេីកតែម្នាក់ឯង តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកេីតរៀបនិងបត់ចូលទៅក្នុង លំនៅដ្ឋាន សំណង់វាលស្បូវ ខណះពេលនោះក៏មាន រថយន្តដឹកដីពណ៍បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3E-1497 បេីកស្របទិសគ្នាបានបុកពេញទំហឹងបណ្ដាលឲ្យអ្នកបេីក បររថយន្តកាមរីហើមកៀបជាប់ក្នុងរថយន្ត រងរបួសធ្ងន់ធ្ងរ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ចំណែកតៃកុងឡានដឹកដីបានរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយកេីតហេតុសមត្ថកិច្ច បានចុះមកដល់ចំណុចកេីតហេតុ ក៏បានធ្វេីការវាស់វែងស្ទូចយករថយន្តទាំងពីរ ទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ ៕ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print