មកលេងផ្ទះគេឃើញឱកាសល្អ​ លួចម៉ូតូម្ចាស់ផ្ទះ​ ទីបំផុត​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

ចែករំលែក៖

ភ្នំពេញ: នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ម៉ោង ០៦ល្ងាច ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីអំពើលួច(លួចយកម៉ូតូ) ចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិឧញ្ញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យឈ្មោះ យា ធាន អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវ៥៩៨ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន)។
ជនរងគ្រោះចំនួន ០១នាក់ ឈ្មោះ គង់ ដារ៉ា អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ។

សម្ភារ:បាត់បង់៖ ម៉ូតូ០១គ្រឿង ម៉ាងសេ១២៥ ផលិតឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AT-1301 ។

ដំណើររឿង៖ មុនពេលកើតហេតុ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ ជនសង្ស័យបានមកលេងផ្ទះ របស់ជនរងគ្រោះ ហើយបានឃើញកូនសោរម៉ូតូរបស់ជនរងគ្រោះទុកនៅលើគ្រែ ដោយមានសភាពស្ងាត់ជនសង្ស័យបានលួចយកកូនសោរម៉ូតូ ចាក់បញ្ឆេះជិះម៉ូតូចេញទៅបាត់ ។ លុះដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ០៦ល្ងាច ជនរងគ្រោះបានឃើញជនសង្ស័យ កំពុងដើរនៅមុខក្លឹបវីឡាញ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ ក៏បានឃាត់នាំខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី សាកសួរ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print