ជនជាតិញូសឺឡែនម្នាក់ជិះម៉ូតូបុកឡានពលរដ្ឋខ្មែរ រួចចុះមកវាយគេទៀតចុងក្រោយត្រូវបាននគរបាលឃាត់ខ្លួនយកទៅសួរនាំ

ចែករំលែក៖

សៀមរាប ៖ បុរសជនជាតិញូសឺឡែនម្នាក់ជិះម៉ូតូបុកឡានពលរដ្ឋខ្មែរ រួចចុះមកវាយចំកណ្តាលមុខជនរងគ្រោះជាច្រើនដៃបណ្តាលឲ្យរងរបួសជាទម្ងន់ឯជនបង្កត្រូវបានកម្លាំងនគរបាលខេត្តសៀមរាបឃាត់ខ្លួនយកទៅសួរនាំ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប្រហែល២១ និង ២០នាទីថ្ងៃទី១៩ខែសីហា ឆ្នាំ២០១៩ត្រង់ចំណុចមុខហាងលក់បបរស សុខសាន្ត ស្ថិតនៅភូមិ សាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
សមត្ថកិច្ចបានឲ្យដឹងថាករណីនេះបង្កឡើងដោយជនបរទេសម្នាក់ ឈ្មោះ MILLIN MARK WILLIAM ភេទប្រុស អាយុ៥៤ឆ្នាំជនជាតិ ញូសឺឡែន មិនមានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរចូលនិវត្តន៍ស្នាក់នៅបន្ទប់ជួលក្នុងភូមិវាលសង្កាត់គោកចកក្រុងសៀមរាបបានធ្វើសកម្មភាពវាយទៅលើ ផ្ទៃមខជនរងគ្រោះ ឈ្មោះ ម៉មដារ៉ា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ជាច្រើនដៃហើយត្រូវបានសមត្ថកិច្ចនាំខ្លួនមកសាកសួរនៅស្នងការដ្ឋាន នគរបាលខេត្តសៀមរាប។ សមត្ថកិច្ចបានឲ្យដឹងបន្ថែមថា ហេតុការណ៍នេះបានកើតឡើងដោយសារមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បន្តិចបន្តួច គឺជនសង្ស័យជិះ ម៉ូតូមកបុករថយន្តជនរងគ្រោះ បណ្តាលឲ្យដួលខ្លួនឯងហើយបច្ចុប្បន្ន ជនបរទេសរូបនេះត្រូវបាន លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តសៀមរាបសម្រេចឲ្យឃាត់ខ្លួនបណ្តោះអាសន្ននៅការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តសៀមរាប ចាត់ការបន្តតាមនីតិវិធី៕
ប៊ុនរិទ្ធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print