អាមេរិកសាកល្បងដោយជោគជ័យមីស៊ីលរយៈចម្ងាយមធ្យម​

ចែករំលែក៖

នៅពេលនេះ អាមេរិក​បានសម្រេចសាកល្បងមីស៊ីល ដែលបានហាមឃាត់​នៅក្នុងសន្ធិ​សញ្ញា​​INF ​ក្រោយពេលដែលលោកត្រាំ បានដកអាមេរិកចេញពី​សន្ធិសញ្ញានេះ ។ មីស៊ីលដែលអាមេរិកទើបតែសាកល្បងនោះ ជាកម្រិតមធ្យម​​ មាន រយៈចម្ងាយជាង​៥០០គីឡូម៉ែត្រ ។ សន្ធិសញ្ញា​​ថាមពលអាវុធនុយក្លេអ៊ែរ ​រយៈចម្ងាយមធ្យម (INF) បានឈានចូលដល់ទីបញ្ចប់​កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ ។

ការសាកល្បងមីស៊ីល​របស់អាមេរិក ​នៅពេលនេះ បានធ្វើឡើង​ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ នាវេលាម៉ោង​២ និង៣០នាទីរសៀល (ម៉ោងនៅក្នុងតំបន់) ស្ថិតនៅ​ដែនកោះ សាន់នីកូឡាស រដ្ឋកាលីហ្វ័រនីញ៉ា ។ មន្រ្ដី​មន្ទីរបង់តាហ្គូន​ បានអះអាងថា «ការបាញ់សាកល្បងមីស៊ីល នៅពេលនេះ បានបាញ់ចេញពីជើងទម្រ​បាញ់មីស៊ីលចល័ត​ នៅលើដី ហើយ​វាបានទៅដល់​គោលដៅបានយ៉ាងល្អឥតខ្ចោះ ក្រោយពេលវាហោះហើរ​ បានចម្ងាយជាង​៥០០គីឡូម៉ែត្រ» ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន​ លោក វរសេនីយ៍ទោ Carla Gleason បានបញ្ជាក់ថា ក្រសួងការពារជាតិ​ បានបាញ់សាកល្បង​មីស៊ីល ​​ចេញពីជើងទម្របាញ់មីស៊ីលចល័ត ​នៅលើដី ដោយបាញ់ចេញពី​ឈូងសមុទ្រភាគខាងលិច នៃអាមេរិក​ កាលពីថ្ងៃអាទិត្យ (១៨ សីហា) ។ នៅពេលនេះ យើងកំពុងវាយតម្លៃ ពីលទ្ធផល​នៃការបាញ់សាកល្បង​មីស៊ីលនោះ ។

យោងតាមមន្ត្រីក្រសួងការពារជាតិអាមេរិក បានបញ្ជាក់ថា ទិន្ន័យដែលទទួលបាន និងមេរៀនដែលបានរៀន អំ​ពីការសាកល្បង​មីស៊ីល នៅពេលនេះ នឹងផ្តល់ជូន​ក្រសួង​ការពារជាតិ​អាមេរិក នាយកដ្ឋានអនាគត​អភិវឌ្ឍន៍​សមត្ថភាពមីស៊ីល រយៈចម្ងាយ​មធ្យម ។ ​

សន្ធិសញ្ញា INF តម្រូវឲ្យអាមេរិក និងរុស្ស៊ី លុបបំបាត់ចោល ឬទុកចោលជាអចិន្ត្រៃយ៍​នូវអាវុធនុយក្លេអ៊ែរ​ និងមីស៊ីល​រំលងងទ្វីប និង​ឧបករណ៍បាញ់មីស៊ីលចល័ត​ ដែលបាញ់មីស៊ីល​ រយៈចម្ងាយពី៥០០គីឡូម៉ែត្រ​ ដល់​៥ ៥០០គីឡូម៉ែត្រ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print