ភ្នំពេញ៖ បុរសជាសន្តិសុខភោជនីដ្ឋានសាច់អាំងជប៉ុន យូបតីម្នាក់មិនទាន់ចេះបេីករថយន្តស្ទាត់ផងក៏ឡេីងបេីករថយន្តភ្ញៀវយកទៅទុកស្រាប់តែជ្រុលបុករះរថយន្តចំនួន៣គ្រឿងទៀតរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី២០ខែសីហាឆ្នាំ២០១៩ នៅចំណុចមុខភោជនីដ្ឋានសាច់អាំងជប៉ុន យូបតី តាមបណ្តោយផ្លូវ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជាសន្តិសុខបានឡេីងបេីករថយន្តម៉ាកLang Gruiser ពណ៍សពាក់ស្លាកលេខភ្នំពេញ2AU 2268 ដែលជារបស់ភ្ញៀវបំណងចូលចតមុខហាងភ្លាមនោះក៏ជ្រុលបុករថយន្តម៉ាកកាមរីហាយប្រីត ពណ៍ស ពាក់ស្លាកលេខភ្នំពេញ2A 8997 ដែលធ្វេីដំណេីរតាមបណ្តោយផ្លូវ៣៦០ក្នុងទិសដៅពីកេីតទៅលិចបណ្តាលអោយរងការខូចខាត។
សាក្សីបានបន្តថា ភ្លាមនោះរថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏បន្តទៅបុករថយន្តកាមរីបាឡែនពណ៍ស្ក ពាក់ស្លាកលេខភ្នំពេញ2AU 8005 រុញទៅបុករថយន្តឡិចស៊ី250H ពណ៍សពាក់ស្លាកលេខភ្នំពេញ2AW 5318 រុញផ្ទប់និងជញ្ជាំងហាង ដែលចតនៅខាងមុខហាងរងការខូចខាត។
ក្រោយកេីតហេតុរថយន្តទាំង៤គ្រឿងត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរតចាំដោះស្រាយតាមច្បាប់៕សុខាសែនជ័យ