សន្តិសុខហាងជប៉ុនសាច់អាំង​យូបតីបេីករថយន្តបុករះរថយន្ត៣គ្រឿងរងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ បុរសជាសន្តិសុខភោជនីដ្ឋានសាច់អាំងជប៉ុន​ យូបតីម្នាក់មិនទាន់ចេះបេីករថយន្តស្ទាត់ផងក៏ឡេីងបេីករថយន្តភ្ញៀវយកទៅទុកស្រាប់តែជ្រុលបុករះរថយន្តចំនួន៣គ្រឿងទៀតរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី២០ខែសីហា​ឆ្នាំ២០១៩​ នៅចំណុចមុខភោជនីដ្ឋានសាច់អាំង​ជប៉ុន​ យូបតី​ តាមបណ្តោយផ្លូវ៣៦០​ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១​ ខណ្ឌបឹងកេងកង។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជាសន្តិសុខបានឡេីងបេីករថយន្តម៉ាកLang Gruiser ពណ៍សពាក់ស្លាកលេខភ្នំពេញ2AU 2268 ដែលជារបស់ភ្ញៀវបំណងចូលចតមុខហាងភ្លាមនោះក៏ជ្រុលបុករថយន្តម៉ាកកា​មរីហាយប្រីត​ ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ2A 8997 ដែលធ្វេីដំណេីរតាមបណ្តោយផ្លូវ៣៦០ក្នុងទិសដៅពីកេីតទៅលិចបណ្តាលអោយរងការខូចខាត។

សាក្សីបានបន្តថា​ ភ្លាមនោះរថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏បន្តទៅបុករថយន្តកាមរីបាឡែនពណ៍ស្ក​ ពាក់ស្លាកលេខភ្នំពេញ2AU 8005 រុញទៅបុករថយន្តឡិចស៊ី250H ពណ៍ស​ពាក់ស្លាកលេខភ្នំពេញ2AW 5318 រុញផ្ទប់និងជញ្ជាំងហាង​ ដែលចតនៅខាងមុខហាងរងការខូចខាត។

ក្រោយកេីតហេតុរថយន្តទាំង៤គ្រឿងត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរតចាំដោះស្រាយតាមច្បាប់៕សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print