ទុស្សេខ្សែរភ្លើងឆេះផ្ទះឈើមួយខ្នងទាំងស្រុង នៅស្រុកជលគិរី 

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះឈើមួយខ្នងរបស់ប្រជាពលរដ្ឋត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុងក្នុងពេលដែលម្ចាស់ផ្ទះមកនៅ ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង៣និង២០នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩   ស្ថិតក្នុងភូមិព្រៃគ្រីជើង ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថា ផ្ទះដែលត្រូវអគិភ័យឆេះបំផ្លាញនេះមានទំហំ៥ម៉ែត្រគុណ៧ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ក្រាលក្តារ ដែលមានម្ចាស់ឈ្មោះ សោ អៃ ភេទស្រី អាយុ៥៣ឆ្នាំ ។

សមត្ថកិច្ចបាននៅមុនពេលកើតហេតុម្ចាស់មិននៅផ្ទះ ហើយបានទុស្សេខ្សែភ្លើងបណ្តាលអោយមានផ្កាភ្លើង​ឆាបឆេះសន្ធសន្ធៅតែម្តង នៅក្នុងពេលកើតហេតុនោះ រថយន្តពន្លត់អគ្គិភ័យមួយគ្រឿងរបស់អធិការដ្ឋាននគរបាល ស្រុកជលគិរី បានចេញអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លាមៗផងដែរ ទើបភ្លើងមិនអាចឆេះរាលដាលទៅកន្លែងផ្សេងទៀតបាន ។

ចំពោះមូលហេតុ នៃគ្រោះថ្នាក់សង្គមនេះត្រូវសមត្ថកិច្ចដាក់ការសង្ស័យថាបណ្តាលមកពីទុស្សេខ្សែរភ្លើង ។អគ្គិភ័យនេះបានបង្កអោយឆេះខោអាវ ស្រូវ២បេ ទូរស្សន៍ ១ គ្រឿង និងលុយ ១ លាន រៀលផងដែរ ៕ ចន្ថា 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print