អាជ្ញាធររាជធានីភ្នំពេញ សម្ពោធដាក់ឲ្យប្រើប្រាស់ទីស្នាក់ការ រដ្ឋបាលសង្កាត់រដ្ឋបាលស្ពានថ្ម និងប៉ុស្ដិ៍នគបាលរដ្ឋបាល

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ សម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាល សង្កាត់ស្ពានថ្ម និងទីស្នាក់ការ ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ពានថ្ម ខណ្ឌដង្កោ  ជាផ្លូវការ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥នេះ  ដោយមានការចូលរួមពីលោលោកប៉ា សុជាតិវង្ស  អភិបាលរាជធានីភ្នំពេញ និងមន្ដ្រីពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់ផ្សេងទៀត ។

image (3)

នៅក្នុងឱកាសនេះ អភិបាលខណ្ឌដង្កោ លោក នុត ពុធដារា បានបញ្ជាក់ថា៖ សមិទ្ធផលនានា នៅក្នុងទឹកដី ខណ្ឌដង្កោ ពីការរីកចំរើនយ៉ាង ច្រើននៅក្នុងភូមិសាស្ដ្រ ដូចជាការកសាងប្រព័ន្ធផ្លូវ ប្រព័ន្ធលូ ប្រឡាយទឹក ដែលនេះបានមកពីការខិតខំប្រឹងប្រែង ពីសំណាក់ថ្នាក់ដឹកនាំសាលា រាជធានីភ្នំពេញ ក្រោមការគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។

លោកបានបន្ដថា ដោយមើលឃើញ ទីស្នាក់ការសង្កាត់ស្ពានថ្ម និងទីស្នាក់ការប៉ុស្ដិ៍រដ្ឋបាលស្ពានថ្ម មានភាពទ្រុឌទ្រោម ទើបលោក ក្នុងនាមជា ថ្នាក់ដឹកនាំខណ្ឌបានស្នើសុំសាលារាជធានីភ្នំពេញ កសាងនូវអគាររដ្ឋបាលនេះឡើង ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ។

លោកប៉ា សុជាតិវង្ស  អភិបាលរាជធានី ភ្នំពេញ បានលើកឡើង ពីការរីកចំរើន លើគ្រប់វិស័យក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានការដឹកនាំដ៍ត្រឹមត្រូវ របស់សម្ដេចហ៊ុនសែន ដែលធ្វើឱ្យកំណើនជីវភាពរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ ។ ជាមួយនឹងសមិទ្ធផលថ្មីៗ ជាច្រើនសម្រាប់មន្ដ្រី និងនគរបាលរដ្ឋបាលស្ពានថ្មនេះ ។  លោកអភិបាលរាជធានីភ្នំពេញក៍បានជំរុញឱ្យមន្ដ្រីទាំងអស់ត្រូវចូលរួមថែរក្សានិងខិតខំបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋមូលដ្ឋានចៀសវាងធ្វើឱ្យពួកគាត់មានការថ្នាំងថ្នាក់ចំពោះអាជ្ញាធរនិងសមត្ថកិច្ច ៕

image (1)

image (4)

image (2)

image

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print