ស្ទូចម៉ាស៊ីនផលិតថង់ផ្លាស្ទិចធ្លាក់ សង្កត់ស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានស្ទូចម៉ាស៊ីនផលិតថង់ផ្លាស្ទិច
ស្រាប់តែរបួសខ្សែធ្លាក់សង្កត់ស្លាប់យ៉ាងអាណោចអាធម័​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់​ ថ្ងៃទី២៤​ខែសីហា​ឆ្នាំ២០១៩​ នៅចំណុចក្រោយផ្ទះសំណាក់ប៉ារ៉ាឌី​ ផ្លូវបេតុង​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ ជនរងគ្រោះឈ្មោះ អំ​ សុភឿន​ ភេទប្រុស​ អាយុ៣៩ឆ្នាំ​ មុខរបរបេីកបររថយន្តស្ទូច។ មានស្រុកកំណើតនៅភូមិឈូក​ ឃុំ​រវៀង​ ស្រុកជេីងព្រៃ​ ខេត្តកំពង់ចាម។ តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹង
ថា​ មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះ
បានបេីករថយន្តស្ទូច​ មកស្ទូចម៉ាស៊ីនផលិតថង់ផ្លាស្ទិ
ខណៈកំពុងស្ទូចស្រាប់តែរបួសខ្សែធ្លាក់មកសង្កត់ជនរងគ្រោះភ្លាមនោះអ្នកនៅជិតខាងបានស្រែកឆោឡោឡេីងជួយគាស់យកចេញនិងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យតែអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហេីយ។  ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់
ចំណុចកេីតហេតុពិនិត្យជាក់ស្តែងរួចប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីនៅស្រុក
កំណេីត៕ សុខាសែនជ័យ​


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print