រថយន្តដឹកថ្មបំផ្លាញស្ពាន ១ខ្សែ សង្ស័យផ្ទុកលើសទម្ងន់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នាល្ងាចថ្ងៃអាទិត្យ ១០រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ
បានកើតឡើង ដោយអ្នកបើកបររថយន្តដឹកថ្មចេញពីខេត្តកោះកុង ១គ្រឿង បានបាក់ផុងស្ពានដែកហោះកាប៊ី
រថយន្តឡើង ប៉ុន្តែមិនបង្កការរងរបួសមនុស្សទេ គ្រាន់តែព្រលឹងចុងសក់ប៉ុណ្ណោះ។ ស្ពានដែករងការបាក់ផុងដោយសារអ្នកបើកបររថយន្តដឹកថ្ម ដែលគេសង្ស័យផ្ទុកលើសចំណុះនោះ ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ អាជ្ញាធរមានសមត្តកិច្ចមូលដ្ឋាន កំពុងមមាញឹកអន្តរាគមន៍ និងសម្រួលចរាចរណ៍។ នេះបើតាមការបញ្ជាក់ពីលោកអធិការនគរបាលស្រុកវាលវែងនាល្ងាចថ្ងៃដដែលក្រោយហេតុការណ៍ដែលបានកើតឡើង៕
បុឹម ពិន


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print