ភ្នំពេញ៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាល ខណ្ឌសែនសុខបានបញ្ជូនខ្លួនជនសង្ស័យ ចំនួន១៧នាក់ ទៅកាន់តុលាការពាក់ព័ន្ធនៅក្នុងសំណុំរឿង២ផ្សេងគ្នា។
ការបញ្ជួនខ្លួនជនសង្ស័យនេះ គឺត្រូវបានធ្វើឡើងនៅព្រឹក ថ្ងៃច័ន្ទ ១១រោច ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩។ ករណីទី១ ប្រើប្រាស់ ១៣នាក់ ករណីទី២ រក្សាទុកនូវសារធាតុញៀនខុសច្បាប់ ៤នាក់។
បើតាមនគរបាលជំនាញ ផ្នែកព្រហ្មទណ្ឌខណ្ឌ បានឲ្យដឹងថា ទាំង៤ករណីខាងលើនេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ធ្វើការបង្ក្រាបបានកន្លងមកក្នុងមូលដ្ឋានខណ្ឌសែនសុខ ហើយបានបញ្ចាប់នីតិវិធី សាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលានៅថ្ងៃនេះតែម្តង។
លោកវរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខទាំងអស់ សូមជួយសហការណ៍ និងផ្តល់ព័ត៌មានមកកម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យបានទាន់ពេលវេលាផងដែរ៕ចន្ទ លីហ្សា
...