នគបាលខណ្ឌសែនសុខ បញ្ជូនជនសង្ស័យ១៧នាក់ ទៅតុលាការ ថ្ងៃនេះ

ចែករំលែក៖

 

ភ្នំពេញ៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាល ខណ្ឌសែនសុខបានបញ្ជូ​នខ្លួនជនសង្ស័យ ចំនួន​១៧នាក់ ទៅកាន់តុ​លាការពាក់ព័ន្ធនៅក្នុង​សំណុំរឿង២ផ្សេងគ្នា។

កា​​​​​រ​ប​ញ្ជួន​ខ្លួនជនសង្ស័យនេះ គឺ​ត្រូ​វបា​នធ្វើឡើងនៅព្រឹក ថ្ងៃច័ន្ទ ១១រោច ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.​ស.២៥៦៣ ត្រូវ​នឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩។ ករណីទី១ ប្រើប្រាស់ ១៣នាក់ ករណីទី២ រក្សាទុកនូវសារធាតុញៀនខុសច្បាប់ ៤នាក់។

បើតាមនគរបាលជំនាញ ផ្នែកព្រហ្មទណ្ឌខណ្ឌ បានឲ្យដឹងថា ​ទាំង៤​ករណី​ខាងលើនេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ធ្វើការបង្ក្រាបបាន​កន្លង​មកក្នុងមូលដ្ឋា​ន​ខ​ណ្ឌ​​​​​​សែនសុខ​ ហើយបានបញ្ចាប់នីតិ​វិ​ធី​ សាកសួរ និ​ងកសាងសំណុំរឿង​បញ្ជូនទៅតុលានៅថ្ងៃនេះតែ​ម្តង​។

​​លោក​វរៈ​សេនីយ៍ឯក​ ហួរ ម៉េងវ៉ាង​ អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរ​ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ​​សែនសុខទាំងអស់ សូមជួយសហការណ៍ និងផ្តល់ព័ត៌មាន​មក​កម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រ​មូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុ​ញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យ​បាន​ទាន់ពេ​លវេលាផង​ដែ​រ​៕ចន្ទ លីហ្សា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print