ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អេីលមួយ បានកេីតឡេីងបន្ទាប់គេប្រទះអណ្តែតទឹកទន្លេរ មកទើនៅក្បែរសាលសន្និសីទចតុមុខមិនស្គាល់អត្តសញ្ញាណកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ទី២៦ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
តាមប្រភពព័ត៍មានពីកន្លែងកេីតហេតុ បានឲ្យដឹងថា សាកសពមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ដោយមានវ័យប្រហែលជាង៣០ឆ្នាំ ពាក់អាវក្រឡាការ៉ូ ស្លៀកខោកាប៉ូយជេីងវែង ។
ករណីសាកសពអណ្តែតទឹក មកទើនៅក្បែរសាលសន្និសីទចតុមុខ ត្រូវបានកម្លាំងបញ្ជាការពារខណ្ឌដូនពេញចុះទឹកអូសយកមកច្រាំងទន្លេដើម្បីពិន្យភិនភាគ និងស្រាវជ្រាវរកក្រុមគ្រួសារដេីម្បីប្រគល់ឲ្យធ្វេីបុណ្យតាមប្រពៃណី ។
គួរបញ្ជាក់ផងដែរថាសពនេះ គេសង្ស័យថា ជាសពបុរសម្នាក់ដែលបានដេីរមកលោតទឹកលេីស្ពានជ្រាយចង្វាកាលពី២ថ្ងៃមុនហេីយ ទេីបអណ្ដែតទឹកនៅថ្ងៃនេះ ៕
...
ដោយ៖ ស ដារ៉ា