ភ្នំពេញ ៖ រថយន្ដស្ទូចបើកឡើងចំណោតមិនរួចក៏ រអិលថយក្រោយកិនម៉ូតូ និងបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្ លាមៗនៅនិងកន្លែងបង្កការភ្ញាក់ផ្ អើលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង ០៨ និង ៣០ នាទីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅចំណុចខ្លោងទ្វារចូលវត្ដពោធិ៍ ញាណ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ គ្រួច ភារម្យ ភេទប្រុសអាយុ២៧ ឆ្នាំមុខរបរ រត់តុ ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។ ចំណែកតៃកុងរថយន្ដឃាត់ខ្លួនមានឈ្ មោះ ឆយ វណ្ណៈ ភេទប្រុសអាយុ៤៥ ឆ្នាំមុខរបរ បុកគ្រឹះ ស្នាក់នៅផ្ទះលេខ៣៥០ ផ្លូវ២៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមាន ជ័យ ។
សមត្ថកិច្ចបានបន្ដថា មុនពេលកើតហេតុគេឃើញរថយន្ដស្ទូ ចមួយគ្រឿងម៉ាក ហ៊ីយ៉ានដាយ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ3D-9823 បើកបរតាមបណ្ដោយផ្លូវបេតុងបំណងឡើ ងទៅផ្លូវ៣៧១ក្នុងទិសដៅជើងទៅត្បូ ង ស្រាប់តែបុរសម្នាក់ជាជនរងគ្រោះ ជិះម៉ូតូម៉ាក PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FT-9631 បើកបរទិសដៅស្របទិសគ្នាដែលឈប់ពី ក្រោយរថយន្ដ ប៉ុន្ដែពេលដែលរថយន្ដឡើងចំណោតមិ នរួចក៏រអិលកិនម៉ូតូនិងជនរងគ្រោះ បណ្ដាលឲ្យស្លាប់ភ្លាមៗមួយរំពេច ។ ដោយឡែកតៃកុងរថយន្ដត្រូវបានសមត្ ថកិច្ចធ្វើការឃាត់ខ្លួនយកទៅធ្វើ សួរនាំនៅប៉ុស្ដិ៍នគរបាលស្ទឹងមា នជ័យទី២ ភ្លាមៗតែម្ដង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ កន្លែងកើតហេតុជួយសម្រួលចរាចរណ៍ និងទាក់ទងសមត្ថកិច្ចជំនាញចរា ចរណ៍ផ្លូវគោកនៃស្នងការដ្ឋា ននគរបាលរាជធានីភ្នំពេញ ចុះមកវាស់វែងអូសរថយន្ដ និងម៉ូតូទៅរក្សាទុកដើម្បីដោះស្ រាយគ្នាពេលក្រោយតាមផ្លូវច្បាប់ ។ ចំណែកសាក សពជនរងគ្រោះត្រូវសមត្ថកិច្ចធ្វើ កំណត់ហេតុប្រគល់ជូនក្រុមគ្រួសា រយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖ ភារ៉ា ដង្កោ