ភ្នំពេញ៖ ជនសង្ស័យមួុយក្រុម បើកម៉ូតូជាច្រើនគ្រឿងធ្វើសកម្មភាពឆក់កាបូបពីរស្ត្រីពីរនាក់ម្តាយ និងកូនកំពុងបើកម៉ូតូបណ្តាលដួលម៉ូតូរងរបួសបែកមុខមាត់សន្លប់ស្តូកស្តឹង ចំណែកជនសង្ស័យបាននាំគ្នាជិះគេចខ្លួនដោយសុវត្ថិភាព ខណ:នោះគេសង្កេតឃើញ មិនមានកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញចុះមកអន្តរាគមន៌នោះទេបែជាមានកម្លាំងសមត្ថកិច្ចខណ្ឌ៧មករាកអន្តរាគមន៍ទៅវិញ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១១យប់ថ្ងៃទី២៦ខែសីហាឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។
បើតាមសម្តីលោកនាយប៉ុស្តិ៍ រដ្ឋបាលនគរបាលអូរឬស្សី៤ បានឲ្យដឹងថាចំពោះករណីជនសង្ស័យឆក់កាបូបពីរ ស្ត្រីពីរនាក់ម្តាយនិងកូនបានសម្រេចនោះ គឺបាត់បង់លុយចំនួន៥០ដុល្លារនិងទូរស័ព្ទមួយគ្រឿងមិនចាំម៉ាក ហេីយមិនស្គាល់អត្តសញ្ញាណម្តាយនិងកូននោះ ទេ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើជនរងគ្រោះស្ត្រីម្តាយ និងកូនពីរនាក់បើកម៉ូតូមួយគ្រឿងម៉ាកធូដេ ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ1GI-0524 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុន្នីវង្សក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យមួុយក្រុមមានគ្នា៦នាក់បើកម៉ូតូ៣គ្រឿងម៉ាកឌ្រីមសង់មិនចាំស្លាកលេខធ្វើដំណើរមកពីរក្រោយ រួចធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្ត្រីជាម្តាយជាអ្នកបើកម៉ូតូបានសម្រេចបណ្តាលដួលម៉ូតូរងរបួសម្តាយបែកមុខម៉ាត់សន្លប់ត់ស្តូកស្តឹង ចំណែកស្ត្រីជាកូនរបួសស្រាល រីឯជនសង្ស័យ ក្រោយពីធ្វើសកម្មភាពឆក់កាបូបបានសម្រេចហើយបាននាំគ្នាជិះគេចខ្លួនដោយសុវត្ថិភាព។
ភ្លាមនោះគេសង្កេតឃើញសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឬស្សី៤ កំពុងល្បាតក្នុងភូមិសាស្ត្រដែលជាប់ព្រំប្រទល់និងខណ្ឌដូនពេញ ក៏បានចុះមកជួយអន្តរាគមន៍នៅនឹងកន្លែងកើតចំណែកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំងដែលជាទឹកដីរបស់ខ្លួនមិនឃើញចុះមកអន្តរាគមន៍នោះទេ។
បន្ទាប់មក គេឃើញសាច់ញាតិជនរងគ្រោះបានមកដល់និងយកម៉ូតូព្រមទាំងជនរងគ្រោះដឹកតាមម៉ូតូកង់បីឥណ្ឌាទៅសង្រ្គោះដោយខ្លួនឯង ៕ ជ្រោយពេជ្រ
...