វិវាទពាណិជ្ជកម្មរវាងចិននិងអាមេរិកឈានដល់ដំណាក់កាលអាក្រក់បំផុត មិនធ្លាប់មានក្រោយប្រទេសទាំងពីរបានដំឡើងពន្ធដាក់គ្នាទៅវិញទៅមក ជាការសងសឹក។ នៅពេលនេះ ប្រទេសទាំងពីរ កំពុងតែ ទម្លាក់ ឥទ្ធិពលរបស់គ្នាទៅវិញទៅមក ដោយអាមេរិកថាចិនស្នើពិភាក្សា តែចិនវិញថាមិនមានរឿងពិភាក្សាពាណិជ្ជកម្មជាមួយអាមេរិកឡើយ។ កន្លងមកថ្មីៗ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានថ្លែងថា សហរដ្ឋអាមេរិក និងចិន នឹងបន្តកិច្ចពិភាក្សាគ្នា ស្ដីអំពីជម្លោះពាណិជ្ជកម្ម ក្នុងពេលដ៏ខ្លីខាងមុខនេះ។ ការថ្លែងរបស់ប្រធានាធិបតីអាមេរិកបែបនេះ បានកើតឡើង ក្រោយពេលអាមេរិក ប្រកាសដំឡើងរាប់ពាន់លានដុល្លារ លើទំនិញនាំចូលមកពីប្រទេសចិន។ លោកដូណាល់ ត្រាំ បានបញ្ជាក់ថា «ចិន បានចុចទូរស័ព្ទមកលោក កាលពីយប់ ថ្ងៃទី២៥ ខែសីហាកន្លងទៅថ្មីនេះ…ដោយនិយាយថា តោះយើងត្រឡប់ទៅកាន់តុចរចាវិញ។ ដូច្នេះយើងនឹងត្រឡប់ទៅកាន់តុចរចាវិញ »។ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ លោក ត្រាំ បានប្រកាសដំឡើងពន្ធគយ លើទំនិញនាំចូលពីប្រទេសចិន មានតម្លៃរាប់ពាន់លានដុល្លារ ។ រីឯការប្រកាសដំឡើងពន្ធរបស់អាមេរិក គឺជាការតបតចំពោះទីក្រុងប៉េកាំង ដែលបានប្រកាសដំឡើងពន្ធលើទំនិញរបស់អាមេរិក។ រហូតមកដល់ពេលនេះ ប្រទេសចិននៅមិនទាន់ ធ្វើអត្ថាធិប្បាយបែបណានៅឡើយ ហើយថា អាមេរិក-អាមេរិក នឹងវិលត្រឡប់ទៅកាន់តុចរចា ដូចការលើកឡើងរបស់លោក ដូណាល់ ត្រាំ ដែរយ៉ាងណានោះ។ ក្រោយកិច្ចប្រជុំ G-7 នៅទីក្រុង Biarritz ប្រទេសបារាំអ កាលពីថ្ងៃទី២៦ ខែសីហា ម្សិលមិញនេះ លោក ដូណាល់ ត្រាំ បែរជានិយាយថា មន្ត្រីចិនបានចុចទូរស័ព្ទ២ដង កាលពីយប់ថ្ងៃទី២៥ ខែសីហា ។ នេះចង់បង្ហាញថា ទីក្រុងប៉េកាំង មានបំណង ចង់ឈានដល់កិច្ចព្រមព្រៀងណាមួយជាមួយនឹងអាមេរិក។ ដោយគិតស្មានថា ការដំឡើងពន្ធបន្ថែមរបស់លោក បានគាបឲ្យចិន ចូលមកតុកពិភាក្សានោះ លោក ត្រាំ បានបន្ថែមថា «ពួកគេទទួលរងការឈឺចាប់យ៉ាងខ្លាំង ប៉ុន្តែពួកគេយល់ឃើញថា នេះគឺជាវិធីដ៏ល្អដែលត្រូវតែធ្វើ។ យើងនឹងចាប់ផ្តើមពិភាក្សាគ្នាជាមួយនឹងចិន ក្នុងពេលដ៏ខ្លីខាងមុខនេះ… ប៉ុន្តែខ្ញុំគិតថា យើងអាចបង្កើតនូវកិច្ចព្រមព្រៀងណាមួយបាន» ។
នៅពេលនេះដែរ ក្រសួងការបរទេសចិនប្រកាសថា៖ គ្មានការពិភាក្សាជាមួយអាមេរិក ក្នុងវិស័យពាណិជ្ជកម្មឡើយ។ ក្រសួងការបរទេសចិនបានបង្ហាញពីគោលនយោបាយ រឹងមាំនៅក្នុងសង្គ្រាម ពាណិជ្ជកម្មជាមួយអាមេរិក ដោយបានប្រកាសថា គ្មានរឿងរ៉ាវត្រូវពិភាក្សាជាមួយអាមេរិកនោះឡើយ ។ ការលើកឡើងខាងលើ របស់ក្រសួងការបរទេសចិន ក្នុងពេលដែល ប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងថា អាមេរិក និងចិនបន្តពិភាក្សាអំពីជម្លោះពាណិជ្ជកម្ម ដ៏ខ្លីខាងមុខនេះ។ កាលពីរសៀលថ្ងៃទី២៦ ខែសីហា ប្រធានាធិបតីដូណាលត្រាំបាន ប្រកាសបន្ទាប់ពីកិច្ចប្រជុំG-7 ថា«យើងទទួលបានការហៅទូរស័ព្ទពីលើកពីប្រទេសចិន ពួកគត់ចង់ទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្ម ហើយយើងនឹងពិភាក្សាក្នុងពេលឆាប់ៗ»។ ប៉ុន្តែឧបនាយករដ្ឋមន្ត្រីចិន លោកLiu He បានលើកឡើងថ«ខ្ញុំមិនដឹងពីការហៅទូរស័ព្ទទៅកាន់ភាគីអាមេរិក កាលពីចុងសប្តាហ៍កន្លងមកនោះឡើយ តើអាចបញ្ជាក់ឲ្យបានច្បាស់ជាងនេះ»។ ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រីចិន បានលើកឡើងថា អ្វីដែលយើងអាចនិយាយបានគឺជាភាពខុសគ្នាក្នុងវិស័យពាណិជ្ជកម្ម ដូច្នេះយើងចាំបាច់ត្រូវតែដោះស្រាយតាមរយៈកិច្ចពិភាក្សា ។ការសម្រេចដំឡើងពន្ធរបស់ប្រធានាធិបតីដូណាលត្រាំគឺជាការបំពាននៅអ្វីដែលមេដឹកនាំទាំងពីរបានពិភាក្សាគ្នានៅទីក្រុងអូសាប្រទេសជប៉ុន ។ សកម្មភាពទាំងនោះរបស់អាមេរិកប៉ះពាល់ដល់សន្តិសុខសេដ្ឋកិច្ច និងវិស័យឧស្សាហកម្មនៅទូទាំងពិភពលោក។
ទំនាក់ទំនងពាណិជ្ជកម្មអាមេរិកចិន កាន់តែអាក្រក់ទៅៗ ក្រោយពេលដែលអាមេរិក ប្រកាសដំឡើងពន្ធលើទំនិញនាំចូលទាំងអស់ពីចិនមានតម្លៃ៥៥០ពាន់លានដុល្លារ។ សកម្មភាពរបស់ប្រធានាធិបតីដូណាលត្រាំ អាចនឹងប៉ះពាក់ដោយផ្ទាល់ដល់សេដ្ឋកិច្ចអាមេរិក ដូចអ្វីដែលក្រុមអ្នកសេដ្ឋកិច្ចអាមេរិកព្យាការណ៍ថា សេដ្ឋកិច្ចអាមេរិក នឹងធ្លាក់ចុះនៅក្នុងឆ្នាំ២០២០ ខាងមុខ។
ពាក់ព័ន្ធនឹងសង្គ្រាមពាណិជ្ជកម្ម លោកដូណាល ត្រាំ អាចនឹងប្រើ អំណាចបង្គាប់ឱ្យបណ្ដាក្រុមហ៊ុនអាមេរិកចាកចេញ ពីប្រទេសចិន តាមរយៈការប្រកាសពីភាពអាសន្ន ក្នុងនាមជាប្រធានាធិបតីអាមេរិក។
ថ្លែងប្រាប់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងសារបង្ហោះនៅលើ Twitter របស់លោក ដូណាល់ ត្រាំ រដ្ឋមន្ត្រីរតនាគារជាតិអាមេរិក លោក Steven Mnuchin បានគូសបញ្ជាក់ដូច្នេះថា៖ «គាត់ (លោក ត្រាំ) មិនទាន់ប្រកាសពីភាពអាសន្នណាមួយឡើយ…ប៉ុន្តែគាត់អាចនឹងប្រកាសពី ភាពអាសន្នមួយឡើងក្នុងករណីចាំចាច់ ហើយគាត់មានសិទ្ធិអំណាចធ្វើដូចនេះ»។
គួរបញ្ជាក់ថា ការលើកឡើងរបស់ លោក Steven Mnuchin ធ្វើឡើងឆ្លើយតបនឹងសំណួ អ្នកសារព័ត៌មាន បន្ទាប់ពីលោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យកន្លងទៅបានសរសេរសារមួយ បង្ហោះលើ Twitter ថា បានបង្គាប់ក្រុមហ៊ុនអាមេរិកពិចារណាចាកចេញពីប្រទេសចិន ហើយ មកបង្កើតរោងចក្រផលិត ផលិតផលរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិកវិញ៕ សាធី