កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​បង្ក្រាប​ក្រុមចោរ​ប្លន់​បាន​២​នាក់​

ចែករំលែក៖

ខេត្តកណ្តាល៖​ ដោយ​មានការ​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​ពី​ផែនការ​បង្ការ​ ល្បាត​ ឆែកឆេរ​អាវុធ​ជាតិ​ផ្ទុះ​ ពួនស្ទាក់​ បង្ក្រាប​បទល្មើស​ តាម​ការ​ណែនាំ​ពី​លោកនាយ​ឧត្តមសេនីយ៍​អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០១៥​ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​ បាន​បង្ក្រាប​ចាប់ចោរ​ប្លន់​បាន​២​នាក់​នៅ​ចំណុច​ផ្លូវលំ​ ភូមិ​ដុល​ ឃុំ​សន្លុង​ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​។​

IMG-20151227-WA0037

​លោក​ឧត្តមសេនីយ៍ត្រី​ សំ​ តុលា​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​បានអោយ​ដឹង​ថា​ក្រោយ​ពី​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​ស្ទាក់​ប្លន់​ម៉ូតូ​ស្គូ​ពី​ ពី​ជន​រង​គ្រោះ​ដែល​កំពុង​ធ្វើ​ដំណើរ​នៅ​តាម​ផ្លូវ​ក្នុងភូមិ​ដុល​ ឃុំ​ស​ន្លូ​ង​ ស្រុក​ខ្សាច់កណ្តាល​រួច​មក​ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ជា​ច្រើន​នាក់​ដេញ​តាម​បង្ក្រាប​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​បាន​២​នាក់​ ទី​១​ឈ្មោះ​ សេង​ ប្រុស​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ រស់នៅ​ក្នុងភូមិ​កោះ​ចំការ​ ឃុំ​បឹង​សាឡា​ង​ ស្រុក​កំពង់ត្រាច​ ខេត្តកំពត​ ទី​២​ ឈ្មោះ​ គឿ​ន​ ចាន់​ធឿ​ន​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ថ្មី​ ស្រុក​ដងទង់​ ស្រុក​ដងទង់​ ខេត្តកោះកុង​ ។​

​លោក​សំ​ តុលា​ បាន​បញ្ជាក់​ថា​ ក្រុម​ជនសង្ស័យ​ជិះ​ម៉ូតូ​២​គ្រឿង​ធ្វើ​សកម្មភាព​ស្រែក​គំរាម​និង​ធាក់​ផ្តួល​ម៉ូតូ​ជន​រង​គ្រោះ​ ឈ្មោះ​ ទិន​ ប៊ុ​ន​ហៃ​ ភេទ​ស្រី​ អាយុ​ 22​ឆ្នាំ​ មុខរបរ​និស្សិត​ ជនជាតិ​ខ្មែរ​ រស់នៅ​ភូមិ​ព្រៃ​ចាស់​ ឃុំ​វិហារ​សួ​គ៏​ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​។​

​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​បាន​បន្ត​ទៀត​ថា​ ក្នុង​ប្រ​តិ​បត្ត​ការ​បង្ក្រាប​ករណី​លួច​មាន​ស្ថាន​ទម្ងន់​ខាងលើ​ កម្លាំង​កងរាជអាវុធហត្ថ​បាន​ដឹក​ហូត​វត្ថ​តាង​២​គ្រឿង​ ម៉ូតូ​១​គ្រឿង​ ម៉ាក​ C125​ ព​ណ៍​ខ្មៅ​ ផ្លា​ក​លេខ​ កំពង់ឆ្នាំង​ 1A-7424​ (​ម៉ូតូ​ជនសង្ស័យ​)​ ម៉ូតូ​ម៉ាក​ស្គូ​ពី​ ព​ណ៍​ស​ ផ្លា​ក​លេខ​ ភ្នំពេញ​ 1CO-2194​ (​ម៉ូតូ​ជន​រង​គ្រោះ​)​ កាបូបដៃ​ព​ណ៍​ស​ (​របស់​ជន​រង​គ្រោះ​)​ ។​ ដោយឡែក​បក្ខពួក​ជនសង្ស័យ​ម្នាក់​ទៀត​បាន​បើក​ម៉ូតូ​មួយ​គ្រឿង​រត់គេច​ខ្លួន​បាត់​ទៅ​ ។​

​ប​ច្ចប្ប​ន្ន​ជនសង្ស័យ​និង​វត្ថុ​តាង​ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ ខេត្ត​ និង​ ស្រុក​កំពុង​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ និង​ ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា​ជាប់​ពាក់ព័ន្ធ​បន្ត​ទៀត​ ៕​

IMG-20151227-WA0035

IMG-20151227-WA0038

IMG-20151227-WA0034

...

ដោយ៖ ស្អាង​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print