តាមការព្យាករ ជំនន់ទឹកភ្លៀង នឹងជន់លិចលើផ្លូវជាតិលេខ៤ មួយកម្រិតបន្ថែមទៀត

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ជំនន់ទឹកភ្លៀងបានជន់លិចស្ពានស្ទឹងសំរោងហើយ មានកម្ពស់២តឹក នៅរសៀលថ្ងៃសុក្រទី៣០ ខែសីហា ឆ្នាំ២០១៩នេះ ។ គិតត្រឹមវេលាម៉ោង១រសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩​នេះ ។

តាមការទទួលបានព័ត៌មានឲ្យដេឹងថា ជំនន់ទឹកភ្លៀងបានហូរកាត់លើផកលូវជាតិលេខ៤ ក្នុងចំណុចគីឡូម៉េត្រលេខ១១៦ និង១១៧ ស្ថិតក្នុងភូមិ-ឃុំបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះ​សីហនុ ។

នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកហេង សោភ័ណរិទ្ធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រះសីហនុ ។ លោកហេង សោភ័ណរិទ្ធបញ្ជាក់ថា ទឹកមានកម្ពស់២តឹក ហូរកាត់ស្ពានស្ទឹងសំរោង មានចម្ងាយប្រមាណ១០០ម៉ែត្រ ។ លោកថា ចំពោះការធ្វើចរាចរណ៍ត្រូវបានផ្អាកជាបណ្តោះអាសន្នសិន ដើម្បីបញ្ចៀសបញ្ហាខូចខាត ក៏ដូចជាគ្រោះថ្នាក់កើតឡើងជាយថាហេតុផងដែរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print