ក្រសួងធន​ទឹក​ ៖​ ខាងមុខដ៏ខ្លីនេះនឹងមានព្យុះ​ ខណៈ​បណ្តាខេត្ត-ក្រុងនានា​ នឹងមានភ្លៀង​ធ្លាក់ពីមធ្យមទៅច្រេីន

ចែករំលែក៖

ភ្នំពេញ​ ៖​ ក្រសួងធនធានទឹក​និង​ឧតុនិយម​ នៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០១៩នេះ​បានចេញសេចក្តីជូនដំណឹងបន្ថែមស្តីពីស្ថានភាពអាកាសធាតុ (Update)​បញ្ជាក់​ថា​ នឹងមាន​ ព្យុះនាពេលដ៏ខ្លីខាងមុខ ដោយសារ​ការកកើតឡើងនូវវិសម្ពាធ (TD) រហូត​ដល់​ទៅ២ នៅក្នុងសមុទ្រចិនខាងត្បូង​ ធ្វេី​អោយ​បណ្ដាខេត្តក្រុងនានា នឹងអាចមានភ្លៀងធ្លាក់រាយ​ ប៉ាយពីមធ្យមទៅ​ច្រើន​។

សេចក្តី​ជូន​ដំណឹង​ក្រសួងធនធានទឹក​បានអោយដឹងទៀតថា​ បន្ទាប់ពីការតាមដានស្ថានភាពអាកាសធាតុជាប់ជាប្រចាំ និងស្តែងឡើង​ ដោយការ​វិវត្ត​យ៉ាងឆាប់រហ័សក្នុងតំបន់បង្ហាញឲ្យឃើញថា ៖

– កម្ពុជា បាននឹងកំពុងទទួលរងទុំវជ្រលង​ នៃប្រព័ន្ធសម្ពាធទាប (ITZC) ដែលអូស​ បន្ទាយលើប្រទេសថៃ ឡាវ និងវៀតណាម ។

– ការកកើតឡើងនូវវិសម្ពាធ (TD) រហូត​ដល់​ទៅ២ នៅក្នុងសមុទ្រចិនខាងត្បូងដែល​អាចបំប្លែង ខ្លួនទៅជាព្យុះនាពេលដ៏ខ្លីខាងមុខ ។

ស្ថានភាពបែបនេះ នឹងធ្វើឲ្យចាប់ពីថ្ងៃទី០៣-០៩ ខែកញ្ញា បណ្ដាខេត្ត-ក្រុងនានា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅ​ច្រើន ក្នុងនោះមាន ៖​ ជួរភ្នំដងរែក និងខ្ពង់រាបឦសានដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាមនឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្ករ ។ ចាប់ពីថ្ងៃទី ០៤-០៩​ខែកញ្ញា បរិមាណភ្លៀងកាន់តែកើនឡើងក្នុងកម្រិតពីបង្គួរទៅច្រើន ។

២- បណ្តាខេត្តនៅជាប់មាត់សមុទ្រ ពិសេសខេត្តកោះកុង នឹងខេត្តព្រះសីហនុ នឹងអាចមានភ្លៀងធ្លាក់ច្រើន ។ ផ្ទៃសមុទ្រមានខ្យល់ និងរលកខ្លាំងពិសេសក្នុងថ្ងៃ០៤-០៧ ខែកញ្ញា ។

៣- បណ្តាខេត្តនៅភាគខាងក្រោម នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិច​ ទៅបង្គរ ។

សេចក្តី​ជូន​ដំណឹង​ក្រសួងធនធានទឹក​បានអំពាវនាវអោយសាធារណជនត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុ ភូតទឹកជំនន់ភ្លៀង ខ្យល់ ផ្គរ រន្ទះ និង​ រលកសមុទ្របោកបក់ខ្លាំង ៕​ ដោយ​៖​ សុខខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print