ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០១៩នេះបានចេញសេចក្តីជូនដំណឹងបន្ថែមស្តីពីស្ថានភាពអាកាសធាតុ (Update)បញ្ជាក់ថា នឹងមាន ព្យុះនាពេលដ៏ខ្លីខាងមុខ ដោយសារការកកើតឡើងនូវវិសម្ពាធ (TD) រហូតដល់ទៅ២ នៅក្នុងសមុទ្រចិនខាងត្បូង ធ្វេីអោយបណ្ដាខេត្តក្រុងនានា នឹងអាចមានភ្លៀងធ្លាក់រាយ ប៉ាយពីមធ្យមទៅច្រើន។
សេចក្តីជូនដំណឹងក្រសួងធនធានទឹកបានអោយដឹងទៀតថា បន្ទាប់ពីការតាមដានស្ថានភាពអាកាសធាតុជាប់ជាប្រចាំ និងស្តែងឡើង ដោយការវិវត្តយ៉ាងឆាប់រហ័សក្នុងតំបន់បង្ហាញឲ្យឃើញថា ៖
– កម្ពុជា បាននឹងកំពុងទទួលរងទុំវជ្រលង នៃប្រព័ន្ធសម្ពាធទាប (ITZC) ដែលអូស បន្ទាយលើប្រទេសថៃ ឡាវ និងវៀតណាម ។
– ការកកើតឡើងនូវវិសម្ពាធ (TD) រហូតដល់ទៅ២ នៅក្នុងសមុទ្រចិនខាងត្បូងដែលអាចបំប្លែង ខ្លួនទៅជាព្យុះនាពេលដ៏ខ្លីខាងមុខ ។
ស្ថានភាពបែបនេះ នឹងធ្វើឲ្យចាប់ពីថ្ងៃទី០៣-០៩ ខែកញ្ញា បណ្ដាខេត្ត-ក្រុងនានា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន ក្នុងនោះមាន ៖ ជួរភ្នំដងរែក និងខ្ពង់រាបឦសានដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាមនឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្ករ ។ ចាប់ពីថ្ងៃទី ០៤-០៩ខែកញ្ញា បរិមាណភ្លៀងកាន់តែកើនឡើងក្នុងកម្រិតពីបង្គួរទៅច្រើន ។
២- បណ្តាខេត្តនៅជាប់មាត់សមុទ្រ ពិសេសខេត្តកោះកុង នឹងខេត្តព្រះសីហនុ នឹងអាចមានភ្លៀងធ្លាក់ច្រើន ។ ផ្ទៃសមុទ្រមានខ្យល់ និងរលកខ្លាំងពិសេសក្នុងថ្ងៃ០៤-០៧ ខែកញ្ញា ។
៣- បណ្តាខេត្តនៅភាគខាងក្រោម នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិច ទៅបង្គរ ។
សេចក្តីជូនដំណឹងក្រសួងធនធានទឹកបានអំពាវនាវអោយសាធារណជនត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុ ភូតទឹកជំនន់ភ្លៀង ខ្យល់ ផ្គរ រន្ទះ និង រលកសមុទ្របោកបក់ខ្លាំង ៕ ដោយ៖ សុខខេមរា