ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វេីសកម្មភា ពលួចម៉ូតូរបស់នគរបាលប៉ុស្តិ៍រដ្ ឋបាលចោមចៅទី២ ខណ្ឌពោធិសែនជ័យ តែមិនបានសម្រេចត្រូវបាននគរបា លឃាត់ជាប់វិញខណះកម្លាំងកំពុ ងឈរយាមក្បូនថ្នាក់ដឹកនាំ នៅចំណុចសួនកុមា លេីមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យមានឈ្មោះម៉ាត ភារ៉ា ភេទប្រុសអាយុ៣៨ឆ្នាំ មុនរបមិនពិតប្រកដ។
តាមសាក្សីបានឲ្យដឹងថា មុនពេលកេីតហេតុកម្លាំងនគរបាលខណ្ ឌពោធិ៍សែនជ័យបានដាក់កម្លាំងកា រពារក្បូនថ្នាក់ដឹកនាំ ដោយកម្លាំងប៉ុស្តិ៍នគរបាលចោមចៅ ទី២ បានឈរយាមនៅចំណុចសួនកុមា ហេីយបានទុកម៉ូតូម៉ាកPCX ពណ៍ ពាក់ស្លាកលេខនគរបាល1-9889 ក្បែរខ្លួនខណះនោះស្រាប់តែមា នជនសង្ស័យម្នាក់បានដេីរថ្មេីជេី ងហេីយសុំលុយនគរបាលផឹកការហ្វេ រួចក៏សួរថាម៉ូតូនោះរបស់នរណា ? ភ្លាមនោះនគរបាលប្រាប់ថា ម៉ូតូរបស់ប៉ូលីស។
ក្រោយមកខណះកម្លាំងកំពុងយាមក្បូ នភ្លេចខ្លួនស្រាប់តែជនសង្ស័យលួ ចអូសចេញទៅតែដោយសារពូរត់កង់បីឃេី ញទាន់ក៏ស្រែកឆោឡោឡេីងចាប់ជាប់ភ្ លាមៗតែម្តង។
ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបា ននាំខ្លួនទៅនគរបាលប៉ុស្តិ៍រដ្ ឋបាលកាកាបទី១ដេីម្បីកសាងសំណុំ រឿងបញ្ជូនទៅអធិការនគរបាលខណ្ឌចា ត់ការតាមច្បាប់៕សុខាសែនជ័យ