នគរបាលរវល់យាមក្បូនទុកម៉ូតូឆ្ងាយពីខ្លួនជនសង្ស័យលួចតែឃេីញទាន់ចាប់ជាប់

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពលួចម៉ូតូរបស់នគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅទី២​ ខណ្ឌពោធិសែនជ័យ​  តែមិនបានសម្រេចត្រូវបាននគរបាលឃាត់ជាប់វិញខណះកម្លាំងកំពុងឈរយាមក្បូនថ្នាក់ដឹកនាំ​ នៅចំណុចសួនកុមា​ លេីមហាវិថីសហព័ន្ធរុស្ស៊ី​ ស្ថិតក្នុងភូមិតាងួន​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​។
ជនសង្ស័យមានឈ្មោះម៉ាត​ ភារ៉ា​ ភេទប្រុសអាយុ៣៨ឆ្នាំ​ មុនរបមិនពិតប្រកដ។
តាមសាក្សីបានឲ្យដឹងថា​ មុនពេលកេីតហេតុកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបានដាក់កម្លាំងការពារក្បូនថ្នាក់ដឹកនាំ​ ដោយកម្លាំងប៉ុស្តិ៍នគរបាលចោមចៅទី២​ បានឈរយាមនៅចំណុចសួនកុមា​ ហេីយបានទុកម៉ូតូម៉ាកPCX ពណ៍​ ពាក់ស្លាកលេខនគរបាល1-9889 ក្បែរខ្លួនខណះនោះស្រាប់តែមានជនសង្ស័យម្នាក់បានដេីរថ្មេីជេីងហេីយសុំលុយនគរបាលផឹកការហ្វេ​ រួចក៏សួរថាម៉ូតូនោះរបស់នរណា​ ? ភ្លាមនោះនគរបាលប្រាប់ថា​ ម៉ូតូរបស់ប៉ូលីស។
ក្រោយមកខណះកម្លាំងកំពុងយាមក្បូនភ្លេចខ្លួនស្រាប់តែជនសង្ស័យលួចអូសចេញទៅតែដោយសារពូរត់កង់បីឃេីញទាន់ក៏ស្រែកឆោឡោឡេីងចាប់ជាប់ភ្លាមៗតែម្តង។
ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបាននាំខ្លួនទៅនគរបាលប៉ុស្តិ៍រដ្ឋបាលកាកាបទី១​ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌចាត់ការតាមច្បាប់៕សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print