ភ្នំពេញ៖ នគរបាលខណ្ឌសែនសុខ បានបញ្ចូនខ្លួនស្ត្រីជាជនសង្ស័យ ពាក់ព័ន្ធនិងសំណុំរឿងរៀបចំគម្រោ ងសម្លាប់ប្តីទៅតុលាការ ដើម្បីចាត់វិធានការបន្តតាមនីតិវិ ធីច្បាប់។នៅព្រឹកថ្ងៃទី០២ខែកញ្ ញា ឆ្នាំ២០១៩នេះ។
គួរំលឹកថាស្ត្រីសង្ស័យខាងលើត្ រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ បន្ទាប់ពីរៀបគម្រាងជាមួយសាហាយ បាញ់សម្លាប់ប្តីជាគ្រូបង្រៀននៅខ ណ្ឌសែនសុខ។
ដូចពាក្យចាស់ថា “ឈាមស្រែកស្បែកហៅ”មិនខុសមែន ខណៈដែលស្រ្តីម្នាក់បានរៀបចំផែនកា រជាមួយសាហា យរបស់ខ្លួន ធ្វើសកម្មភាពបាញ់សម្លាប់បុរសជាប្ តី បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅចំណុចតាមផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មូញ ខណ្ឌសែនសុខនោះ ឥឡូវត្រូវកម្លាំងនគរបាលខណ្ឌសែ នសុខ ដឹកនាំដោយលោកវរសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ បានស្រាវជ្រាវបំបែកសំណុំរឿងក រណីឃាតកម្មនេះបានហើយ ។ ដោយកម្លាំងជំនាញឃាត់ខ្លួនស្រ្ តីម្នាក់ជាប្រពន្ធ (ជាអ្នករៀបផែនការ) ចំណែកជនដៃដល់បានគេចខ្លួនបាត់ ខណៈដែលសមត្ថិច្ចកំពុងស្វែងរកចាប់ ខ្លួន ។
លោកវរសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង បានឱ្យដឹងថាកាលពីវេលាម៉ោង៤និ
ជនសង្ស័យមានគ្នា២នាក់ ម្នាក់ឈ្មោះ ឃឿង ស៊ីហ៊ន ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២ ផ្លូវ២១០ ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (ត្រូវជាប្រពន្ធជនរងគ្រោះ) ចំណែកជនដៃដល់ឈ្មោះ មករា ជាសង្សារចាស់របស់ជនសង្ស័យ(គេចខ្ លួន) ។ ជនរងគ្រោះឈ្មោះ រឿន រតនា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរគ្រូបង្រៀននៅវិទ្យាល័យ ទួលប្រសាទសែនសុខ ស្នាក់នៅផ្ទះលេខ២ ផ្លូវ២១០ ភូមិសែនសុខ៥ សង្កាត់ឃ្មូញ ខណ្ឌសែនសុខ (ត្រូវគ្រាប់ចំពោះខាងឆ្វេង ស្លាប់) ។
លោកវរសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ បានបញ្ជាក់ថា មុនពេលកើតហេតុ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៦ និង១៨នាទីព្រលប់ ជនរងគ្រោះបានជិះម៉ូតូរបស់ ខ្លួន ដឹកមិត្តស្រីរបស់ខ្លួនចេញពី ភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មកផ្ទះជួលរបស់មិត្តស្រីស្ ថិតនៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ។ លុះដល់ម៉ោង១០ និង៣០នាទីយប់ ជនរងគ្រោះបានជិះម៉ូតូចេញពី ផ្ទះជួលរបស់មិត្តស្រី មកផ្ទះរបស់ខ្លួនវិញ ស្ថិតនៅភុមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ពេលជនរងគ្រោះជិះម៉ូតូដល់ ចំណុចកើតហេតុ វេលាម៉ោង១១ និង៣០នាទីយប់(ម៉ោងកើតហេតុ)។
សមត្ថកិច្ចបានទទួលព័ត៌មានថា នៅចណុចខាងលើ មានករណីបាញ់សម្លាប់មនុស្សប្ រុសម្នាក់ ក្រោយពីទទួលព័ត៌មាន សម្ថតកិច្ចយើងចុះដល់ចំណុច កើតហេតុ ធ្វើការត្រួតពិនិត្យសហការជាមួ យការិយាល័យកោសលវិច្ច័យ និងវិទ្យាសាស្ត្រ និងបានស្រាវជ្រាវតាមកាំមេ រ៉ាសុវត្ថិភាព និងតាមរយៈលេខទូរស័ព្ទទំនាក់ ទំនងជាមួយជនរងគ្រោះមុនពេ លកើតហេតុ បានកំណត់ភិនភាគជនសង្ស័យ និងបានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ឃឿន ស៊ីហ៊ន ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ តែម្តង ។
លោកហួរ ម៉េងវ៉ាង បន្តថា យោងតាមចម្លើយសារភាពរបស់ជនស ង្ស័យត្រូវជាប្រពន្ធរបស់ជន រងគ្រោះថា កន្លងមកខ្លួន និងប្តី(ជនរងគ្រោះ) ធ្លាប់មានទំនាស់រស់នៅមិនចុះសម្រុងនិងគ្នា ហើយតែងតែឈ្លោះគ្នាជាញឹកញាប់ ។ ដោយជនរងគ្រោះ និងជនដៃដល់ឈ្មោះ មករា (សាហាយ) ក៏ធ្លាប់មានទំនាស់ជាមួយជនរ ងគ្រោះនៅពេលផឹកស៊ីកន្លងមក ។ លុះនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ជនដៃដល់ឈ្មោះ មករា បានទូរស័ព្ទមកជនសង្ស័យ ឈ្មោះ ឃឿន ស៊ីហ៊ន ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ ដើម្បីរៀបគម្រាងសម្លាប់ជនរង គ្រោះ ដោយជនសង្ស័យឈ្មោះ ឃឿន ស៊ីហ៊ន ជាអ្នកមើលផ្លូវ និងរាយការណ៍ពីសកម្មភាពក្នុង ពេលធ្វើដំណើរ ដល់ជនដៃដល់ឈ្មោះ មករា (គេចខ្លួន) ។ រហូតដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ជនរងគ្រោះបានទៅលេងស្រុកភូ មិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ហើយជនសង្ស័យជាប្រពន្ធបានទូរស័ ព្ទហៅឲ្យជនរងគ្រោះត្រឡប់ មកផ្ទះវិញ ហើយជនសង្ស័យឈ្មោះ ឃឿន ស៊ីហ៊ន បានទូរស័ព្ទទៅសាហាយរបស់ខ្លួន ជាជនដៃដល់ពីដំណើររបស់ជនរង គ្រោះ លុះដល់ម៉ោងកើតហេតុវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃដដែល ជនរងគ្រោះ ត្រូវបានជនសង្ស័យឈ្មោះ មករា ធ្វើសកម្មភាពបាញ់បណ្តាលឲ្យ ស្លាប់នៅចំណុចកើតហេតុខាងលើ រួចជនសង្ស័យបានគេចខ្លួនបាត់ ។
វត្ថុតាងបន្សល់ទុក៖សំបកគ្ រាប់កាំភ្លើង០១គ្រាប់ និងម៉ូតូ០១គ្រឿង ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ រតនគីរី 1E-7838 (របស់ជនរងគ្រោះ) ។
បើតាមប្រភពព័ត៍មានផ្សេងទៀត បានឲ្យដឹងថា ដើមឡើយស្រ្តីសង្ស័យ ពេលសមត្ថកិច្ចឃាត់ខ្លួនសាកសួរដំ បូង ខ្លួនបានប្រាប់ បុរសជាប្តី(ជនរងគ្រោះ)មកពីផ្ទះមិ ត្តភក្តិស្រី នៅព្រែកលៀប ប៉ុន្តែបងប្អូនខាងជនរងគ្រោះថា ជនរងគ្រោះទៅធ្វើបុណ្យ នៅឯស្រុកកំណើតភូមិស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលទៅវិញ ប៉ុន្ដែចុងក្រោយជនសង្ស័យជាប្រពន្ ធ បានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនជាអ្នករៀបចំផែនការបាញ់សម្លា ប់ប្តី ក៏ព្រោះតែរស់នៅមិនចុះសម្រុងនឹងគ្ នា ។
ស្រ្តីដែលជារៀបចំផែនការបាញ់សម្លា ប់ប្តី បានបញ្ជាក់ថា កន្លងមកប្តី(ជនរងគ្រោះ)តែងតែមាន ទំនាស់ជាមួយខ្លួនរស់នៅមិនចុះសម្ រុងគ្នានិងធ្លាប់មានទំនាស់ពាក្ យសំដីជាមួយបុរសម្នាក់ ដែលជាសង្សារចាស់របស់ខ្លួន ។ ទើបថ្ងៃទី២៥សីហា ឆ្នាំ២០១៩ នាងបានទូរសព្ទ័ជួបសង្សារចាស់ ដែលលួចទាក់ទងគ្នាមិនឲ្យប្តីដឹងនោះ ទេ រួចក៏រៀបចំផែនការបាញ់សម្លាប់ប្តី តែម្តង ។
លុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ខណៈដែលបុរសជាប្តី បានទៅបុណ្យនៅឯស្រុកកំណើត ភូមិស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ខ្លួនក៏បានទូរស័ព្ទឲ្យសង្សារចាស់ (ជនដៃដល់) ត្រៀមរៀបចំខ្លួនធ្វើសកម្មភាព ដោយខ្លួនបានទូរស័ព្ទបង្ខំប្តីឲ្ យប្រញាប់មកផ្ទះ ហើយប្តីបានប្រាប់ថា ម៉ោង១១យប់ទៅដល់ហើយ នៅពេលនោះជនសង្ស័យបានទូរស័ព្ទឲ្យ ជនដៃដល់ ចាំផ្លូវលុះពេលជនរងគ្រោះ មកដល់កន្លែងស្ងាត់ជិតមណ្ឌលឱកាសខ្ ញុំ ក៏ធ្វើសកម្មភាពបាញ់សម្លាប់តែម្ត ង ។ រួចឈ្មោះមករា បានទូរស័ព្ទមកប្រាប់នាងបាញ់សម្លា ប់រួចរាល់ បានសម្រេច ហើយរួចបិទទូរស័ព្ទ និងគេចខ្លួនបាត់រហូតមកដល់ពេលនេះ ។
ក្រោយកើតហេតុ នៅកន្លែងកើតហេតកម្លាំងនគរបាលជំនា ញ បានរកឃើញសំបកគ្រាប់កាំភ្លើងខ្លី ម៉ាក K54 ចំនួន០១គ្រាប់ ហើយនៅលើដងខ្លួនសាកសពជនរងគ្រោះ មានស្នាមរបួសចំនួន២ កន្លែងចំត្រង់ក្រោមឆ្អឹងជំនី សងខាង ដួលស្លាប់នៅលើផ្លូវក្បែរម៉ូតូមួ យគ្រឿងម៉ាកហុងដា ស្កូបពីដែលជារបស់ជនរងគ្រោះជិះ ។
បច្ចុប្បន្នស្រ្តីសង្ស័យត្រូវ ឃាត់ខ្លួននៅអធិការដ្ឋានគរបា លខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធីច្ បាប់ ។ ចំណែកជនដៃដល់ឈ្មោះ មករា សមត្ថកិច្ចកំពុងស្រាវជ្រាវសាវតា ដើម្បីតាមចាប់ខ្លួនយកមកផ្តន្ទាទោ សតាមច្បាប់ ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះនិ ង ក្រុមគ្រួសារ ៕ ចន្ទ លីហ្សា