ខេត្តត្បូងឃ្មុំ: ជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីមនុស្សឃាតដោយអចេតនា និងបទប្រកបវិជ្ជា ជីវ:សុខា ភិបាលដោយខុសច្បាប់ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តត្បូងឃ្មុំ ចេញដីកា លេខ៣៣៨ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩បង្គាប់ឱ្យឃុំខ្លួន ក្រោយពីកម្លាំងជំនាញនៃអធិការដ្ឋាននគរ បាលស្រុកពញាក្រែកធ្វើការស្រាវជ្រាវស៊ើបអង្កេតកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៧ ខែ សីហា ឆ្នាំ២០១៩ នៅចំណុចភូមិកន្ទួតនិងភូមិកោងកាង៣ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ បទល្មើសបែបនេះក៏ធ្លាប់កើតមានម្តងកាលពីឆ្នាំ ២០០៥ ផងដែរ ។
មន្រ្តីនគរបាលស្រុកពញាក្រែក បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស៊ុត ភារម្យ ភេទប្រុស អាយុ៣៩ឆ្នាំ ជាតិខ្មែរ រស់នៅភូមិកោងកាង ៣ ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តត្បូងឃ្មុំ ចេញដីកាឃុំខ្លួននៅពន្ធនាគារខេត្តត្បូងឃ្មុំ នាថ្ងៃទី២៩ខែសីហា ឆ្នាំ២០១៩ ៕ ដោយ ៖ វណ្ណៈ