កម្មករចម្ការកៅស៊ូប្រុសស្រីចំនួន១៩នាក់ ពុលផ្សឹតដែលដកពីក្នុងព្រៃ

ចែករំលែក៖

ខេត្តសៀមរាប ៖ ពលរដ្ឋប្រុសស្រីចំនួន១៩នាក់ ដែលជាកម្មករបម្រើការងារនៅចម្ការកៅស៊ូក្រុមហ៊ុនខេន ស្ថិត ក្នុងស្រុកស្វាយលើមានអាការៈ រាគរូស និងក្អួតចង្អោរ បន្ទាប់ពីពួកគាត់ហូបផ្សិតចម្រុះជាច្រើនមុខ ហើយត្រូវបានក្រុមអ្នកភូមិ និងអាជ្ញាធរសមត្ថកិច្ច ដឹកបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យ រហូតមកដល់ពេលនេះបានធូរស្រាលខ្លះៗហើយ ។

នគរបាលស្រុកស្វាយលើបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី០១ ខែកញ្ញាឆ្នាំ ២០១៩នេះ វេលាម៉ោង២៖៣០នាទីរសៀលថ្ងៃទី៣១  ខែសីហា ឆ្នាំ២០១៩ មានករណីប្រជាពលរដ្ឋជាកម្មករចម្ការកៅស៊ូក្នុង ក្រុមហ៊ុន ខេន ស្ថិតនៅភូមិទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប បាននាំគ្នាដើរដកផ្សិតចម្រុះជាច្រើនមុខ នៅក្នុងព្រៃយកមកធ្វើម្ហូបហូប ។ ក្រោយទទួលទានរួចស្រាប់តែបណ្តាលឲ្យមនុស្សចំនួន១៩នាក់ ក្នុងនោះមានស្រី៦នាក់ មានអាការៈ រាគរូស និងក្អួតចង្អោរ ។ ភ្លាមៗនោះ ពលរដ្ឋឯទៀត និងអាជ្ញាធរសមត្ថកិច្ចបានដឹកអ្នកពុលមក កាន់មន្ទីរពេទ្យ នៅមណ្ឌលសុខភាពឃុំខ្វាវ ស្រុកជីក្រែង មានចម្ងាយជិតទីកន្លែងកើតហេតុនោះ ។

សមត្ថកិច្ចបញ្ជាក់ថា ករណីនេះពុំមានអ្នកស្លាប់នោះទេ ព្រោះការនាំពួកគេទៅសង្គ្រោះបានទាន់ពេលវេលា ។ បច្ចុប្បន្នពលរដ្ឋដែលពុលនោះបានធូរស្បើយឡើងវិញខ្លះហើយ ។

ទាក់ទិននឹងករណីនេះ សមត្ថកិច្ច និងក្រុមគ្រូពេទ្យ បានសំណូមពរឲ្យពលរដ្ឋទាំងឡាយ ត្រូវប្រុងប្រយ័ត្នចំពោះមុខបន្លែ ដែលមិនស្គាល់ប្រភពច្បាស់លាស់មកទទួលទានទៀត ព្រោះអាចនាំឲ្យគ្រោះថ្នាក់ដល់អាយុជីវិត ឬបាត់បង់ថវិកា ៕ ដោយ ៖ ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print