រថយន្ត​ម៉ា​កកូ​ឡា​មួយ​គ្រឿង​ដាច់​កាឡេ​កង់​មុខ​ខាងឆ្វេង​ រេ​ចង្កូត​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​១​កង់

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ម្នាក​រថយន្ត​ម៉ា​កកូ​ឡា​មួយ​គ្រឿង​ដោយ​ក្នុង​មាន​ប្រពន្ធ​និង​កូន​មួយ​បាន​បើក​ត្រឡប់​មក​ពី​លេង​ផ្ទះ​បងប្អូន​ ហើយ​សំដៅ​ទៅ​ផ្ទះ​វិញ​ ខណៈ​មក​ពាក់​កណ្ដោល​ផ្លូវ​ រថយន្ត​ខាងលើ​បាន​ដាច់​កាឡេ​កង់​មុខ​ខាងឆ្វេង​ រេ​ចង្កូត​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​១​កង់​ ។

image1

បង្ក​ការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​យប់​ ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​មុខ​ស្ថានីយប្រេងឥន្ធនៈ​តូ​តា​ល់​ តាម​បណ្តោយ​ផ្លូវ​២៧១​ សង្កាត់​ទួល​ទំ​ពួ​ង​ទី​២​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ។​

​តាម​ប្រភព​ព​ត័​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​ បុសរ​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ា​កកូ​ឡា​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2A.7178​ នៅ​ក្នុង​រថយន្ត​នោះ​មាន​ប្រពន្ធ​និង​កូន​ បើកបរ​ពី​ត្បូង​ទៅ​ជើង​ទើប​វិល​ត្រឡប់​មក​ពី​លេង​ផ្ទះ​បងប្អូន​វិញ​ ខណៈ​មក​ដល់​ពេល​កណ្ដោល​ផ្លូវ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ស្រាប់តែ​រថយន្ត​បាន​ដាច់​កាឡេ​កង់​មុខ​ខាងឆ្វេង​ធ្វើ​រថយន្ត​រេ​ចង្កូត​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​១​កង់​ និង​បណ្ដោយ​ឱ្យ​ប្រពន្ធ​បោក​ក្បាល​នឹង​កញ្ចក់​រថយន្ត​រង​របួសស្រាល​ ។​

​ក្រោយ​ពេល​កើតហេតុ​ម្ចាស់​រថយន្ត​បាន​អែប​ឈប់​នៅ​មុខ​ស្ថានីយប្រេងឥន្ធនៈ​តូ​តា​ល់​ ដើម្បី​ដោះ​ដូរ​កង់​រថយន្ត​ត្រូវ​សមត្ថកិច្ច​មក​ទាន់​បាន​ហៅ​សមត្ថកិច្ច​ជំនាញ​ ទៅ​ដល់​ស្ទួ​ច​យក​ទៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ ដើម្បី​ដោះស្រាយ​ ៕​

image2 (1)

...

ដោយ៖ ស​ រស្មី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print