យក​ដុល្លារ​ខ្មោច​ ទៅ​ទិញ​ខោអាវ​ផ្អើល​ពេញ​ផ្សា​រលើ​ហៅ​សមត្ថកិច្ច​ចាប់ខ្លួន​ លិច​ចេញ​ថា​ ជា​មនុស្ស​ដែល​មាន​សតិ​មិន​គ្រប់ទឹក

ចែករំលែក៖

​ខេត្តកំពង់ឆ្នាំង​៖​ បុរស​ម្នាស់​ដែល​ជា​អ្នក​ខេត្តតាកែវ​មាន​សតិ​មិនល្អ​ យក​លុយ​ ដុល្លារ​ខ្មោច​ សម្រាប់​សែន​ ជា​ប្រភេទ​ក្រដាស់​១០០​ដុល្លារ​ទៅ​ទិញ​ខោអាវ​ ធ្វើ​ឲ្យ​អាជីវករ​ ផ្សា​រលើ​ ផ្អើល​ ឆោឡោ​ឡើង​ប្តឹង​សមត្ថកិច្ច​រួច​ឲ្យ​ឃាត់ខ្លួន​ ។​ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០១៥​ ។​

​សមត្ថកិច្ច​នគរបាល​បានអោយ​ដឹង​ថា​ បុ​រ​ដែល​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​នេះ​មានឈ្មោះ​ រូបគេ​មានឈ្មោះ​ ជា​ រតនៈ​ អាយុ​៤៨​ ឆ្នាំ​ មាន​ទីលំនៅ​ ស្រុក​មង្គល​បូ​រី​ ខេត្តតាកែវ​ ទើបនឹង​មក​ព្យ​បាល​ជំងឺ​នៅ​ខេត្តបាត់ដំបង​ ។​ ក្នុង​ពេល​ឃាត់ខ្លួន​សាកសួរ​ សមត្ថកិច្ច​បាន​ រក​ឃើញ​មាន​ដុ​លា្ល​រ​សម្រាប់​ដុត​សែនខ្មោច​ ចំនួន​១៤៦០​ដុល្លារ​ និង​ប្រាក់​រៀល​ ៣៥០០​រៀល​ និង​ក្រដាស​វេជ្ជបញ្ជារ​របស់​គ្រូពេទ្យ​ខេត្តបាត់ដំបង​ ។​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​បុរស​រូប​នេះ​បាន​និយាយ​ម្តង​អីចេះ​ ម្តង​អីចុះ​ គឺ​និយាយ​ ទៅ​មុខ​ ទៅ​ក្រោយ​ ពិបាក​នឹង​សមត្ថកិច្ច​ ក្នុង​ការ​កំណត់​អត្តសញ្ញាណ​ ។​ ដោយ​មើលឃើញ​ ពី​ស្ថានភាព​របស់​បុរស​រូប​នេះ​មាន​សតិ​មិនសូវ​ល្អ​ សមត្ថកិច្ច​នគរបាល​បាន​ស្នើ​សុំ​ពី​ស្ថាប័ន​ អយ្យការ​ដើម្បី​សម្រួល​ និង​ដោះ​លែង​ ដោយ​គ្រាន់​អប់រំ​ កុំអោយ​យក​លុយ​ប្រភេទ​នេះ​ មក​ចាយ​ទៀត​ ព្រោះ​វា​ត្រូវ​មានទោស​ ហើយ​សមត្ថកិច្ច​បាន​ ដោះ​លែង​ឲ្យ​មាន​សិរី​ភាព​តែ​ម្តង​ ៕​

4a3cac23-6e94-4903-a54a-de9f611b1b58

74f70f88-6b0c-41aa-a420-81a9b7817669

...

ដោយ៖ ច​ន្ថា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print