សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ របស់អគ្គបញ្ជាការកងយោធពលខេមរភូមិ ន្ទ(ខ.ភ.ម)

ចែករំលែក៖

រាជធានីភ្នំពេញ៖សមិទ្ធផលនេះពិតជាឆ្លេីយតបនិងតម្រូវការជាក់ស្តែងជួយសម្រួលការងារប្រចាំថ្ងៃដល់កងឯកភាព កងកិត្តិយស-ត្រែទ័ព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កោតសរសេីរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ ដឹក នាំគ្រប់លំដាប់ថ្នាក់ របស់អគ្គបញ្ជាការកងយោធពលខេមរភូមិ ន្ទ(ខ.ភ.ម)ដែលបំពេញតួនាទី ភារកិច្ច ក្នុងបេសកកម្មរបស់ខ្លួនសម្រេចបានលទ្ធផល ផ្លែផ្កាជាដុំកំភួននាពេលនេះ គឺជាការអនុវត្តន៍កំណែទម្រង់ របស់(ខ.ភ.ម)ស្របតាមការអភិវឌ្ឍលេីគ្រប់វិស័យ ​។ សមិទ្ធផលនេះឆ្លេីយតបនិងតម្រូវការជាក់ស្តែង ជួយសម្រួលការងារប្រចាំថ្ងៃដល់កងឯកភាព កងកិត្តិយស-ត្រែទ័ព គឺជាមុខមាត់របស់(ខ.ភ.ម)។                                          ប្រសាសន៍សម្តេចពិជ័យសេនា ទៀ បាញ់ បែបនេះ ក្នុងពិធី សម្ពោធបន្ទាយថ្មីរបស់កងឯកភាព កងកិត្តិយស-ត្រែទ័ព ដែលមានទីតាំងស្ថិតនៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញកាលពីថ្ងៃអង្គារ ​ ខែភទ្របទ ឆ្នាំ កុរ ឯក ស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៣ខែកញ្ញា ឆ្នាំ ២០១៩។   ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្ត្រា នាយរងសេនាធិការចម្រុះនាយកទីចាត់ការ ហ្វឹកហ្វឺន(ខ.ភ.ម) បានលេីកឡេីងពីការសាងសង់ អាគារដ៏ស្គឹមស្គៃ ពិតជាផ្តល់ការលេីកទឹកចិត្តយ៉ាងធំធេង ចំពោះកងឯកភាព កងកិត្តិយស-ត្រែទ័ពជាកម្លាំងបំរេីការឱ្យរាជរដ្ឋាភិបាលលេីផ្នែកបដិសណ្ឋារកិច្ចនានាទូទាំ ងប្រទេស ។ ដោយគំនិតច្នៃប្រឌិត ដ៏ឈ្លាសវៃរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ នាយសេនាធិការចម្រុះ(ខ. ភ. ម)យេីងសម្រេចសាង សង់អគារសរុបរហូតដល់៩ខ្នងលេីផែនការ ៥ខ្នង មានក្រឡា ផ្ទៃ៤.៧៣៥៤,៨៦ម៉ែត្រក្រឡាក្នុងទំហំផ្ទៃដី ១២.៣៥០ម៉ែត្រ ក្រឡា ។                                                                                  ក្នុងនោះផងដែរ សម្តេចពិជ័យសេនា លេីកឡេីងបង្ហាញនូវកត្តាសុខសន្តិភាព ជាកត្តាចាំបាច់សំរាប់អភិវឌ្ឍន៍មាតុភូមិ នាំឱ្យប្រទេសជាតិទទួលបានកំណេីនសេដ្ឋកិច្ច ៧ ភាគរយក្នុងរយះពេលជាង ១០ ឆ្នាំកន្លងមកនេះ ។ ដូច្នេះនាយទាហាន នាយទាហានរង ពលទាហានគួរមានមោទនៈសម្រាប់មាតុភូមិដ៏អភ័ព្វមួយនេះដែលត្រូវលិចលង់ក្នុងសមុទ្ទឈាម ស្ទឹងទឹកភ្នែកកាលពីជាង ៤ ទសវត្សរ៍មុននេះ។                                      បន្ទាប់ពីបំពាក់គ្រឿងឥស្សរិយយស និងចុះហត្ថលេខាលេីសៀវភៅក្រាំងមាសរួចមក សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអញ្ជើញទស្សនាតាមអគារនានារបស់កងឯកភាពផងដែរ៕  សុខដុម

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print