ភ្នំពេញ៖ អគ្គីភ័យបានឆាបឆេះគំនរថង់ផ្លាស្ទិចមួយកន្លែងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកអន្តរាគមន៍ កាលពីវេលាម៉ោង១ និង៤០នាទីឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងខាងលេីជាកន្លែងផ្ទុកនៅគំនរថង់ផ្លាស្ទិចចាស់ៗដេីម្បីផលិតចេញជាថង់ផ្លាស្ទិច ថ្មីៗ ។
បើតាមសម្ដីបុរសម្នាក់រៀបរាប់ប្រាប់ថា នៅមុនពេលកេីតហេតុ ស្រាប់តែឃើញមានឃេីញអណ្ដាតភ្លេីងឆេះចេញមកពីក្នុងគំនរថង់ផ្លាស្ទិចបង្ករការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋដែលនៅក្បែររាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យអន្តរាគមន៍ភ្លាមៗ។
ពាក់ព័ន្ធនិងគ្រោះអគ្គីភ័យខាងលេីនេះជំហ៊ានដំបូងសន្និដ្ឋានបណ្តាលមកពីបងប្អូនប្រជាពលរដ្ឋបោះកន្ទុយបារីចោលផ្ដេផ្ដាសទេីបបង្កឲ្យឆាបឆេះបែបនេះ។
ក្នុងប្រតិបត្តិការបង្កាគ្រោះអគ្គីភ័យខាងលេីនេះ សមត្ថកិច្ចជំនាញបានប្រើពេលវេលាបាញ់ពន្លត់ឲ្យរលត់ទៅវិញជាស្ថាពរនៅវេលាម៉ោង២ និង៤០នាទីរំលងអធ្រាតថ្ងៃដដែល និងបានប្រេីប្រាស់ឡានទឹកអស់ចំនួន១០ឡានផងដែរ ៕ដោយ៖ ភារ៉ា ដង្កោ