លោក សរ គឹមណាត ប្រធានមន្ទីសាធារណ:ការខេត្ត បានចុះពិនិត្យនិងពង្រឹងមន្ត្រីស្ថានីយ៍ជញ្ជីងចល័តអូរពងមាន់

ចែករំលែក៖

ស្ទឹងត្រែង៖លោក សរ គឹមណាត ប្រធានមន្ទីសាធារណ:ការនិងដឹកជញ្ចូនខេត្ត បានចុះពិនិត្យដើម្បីពង្រឹងដល់ស្ថានីយ៍ជញ្ជីង នឹងមន្ត្រីជញ្ជីងក្រោមឱវាទ ក្នុងការដឹកជញ្ជូនលើសទម្ងន់ ធ្វើឱ្យខូចផ្លូវក្នុងរដូវវស្សានេះ ដែលងាយនឹងខូចផ្លូវ ស្របតាមការនែនាំរបស់ក្រសួងសាធារណ:ការនិងដឹកជញ្ចូននៅល្ងាចថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចស្ថានីយ៍ជញ្ជីងចល័តអូរពងមាន់ ស្ថិតក្នុងភូមិរាជានុកោល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។

លោក សែស ស៉ីថា អនុប្រធានជញ្ជីងអូរពងមាន់ បានបញ្ជាក់ប្រាប់អ្នកសារព៍ត៌មានយើងថា៖ លោកធ្វើអ្វីទៅតាមការចង្អុលបង្ហាញរបស់ក្រសួងក្នុងការដឹកជញ្ជូនមុខទំនិញផ្សេងៗដែលឈ្មួញតែងតែលួចលាក់ផ្ទុកលើសទម្ងន់ដែលច្បាប់ហាមឃាត់ ដែលធ្វើឲ្យខូចផ្លូវដែលក្រសួងបានកំណត់។ លោកបន្តថា ក្នុងការដឹកលើសទម្ងន់ចាប់ពីរ៤តោនលើកលែង លើស៥តោនឡើងពិន័យ ហើយឲ្យរើចុះមិនអាចពិន័យហើយឲ្យទៅនោះទេ កាលណាបណ្តោយឲ្យទៅវាជាទម្លាប់អាក្រក់ ហើយវាខុសប្រឆាំងទៅនឹងច្បាប់ដែលបានកំណត់។ ជុំវិញរឿងនេះលោក សរ គឹមណាត ប្រធានមន្ទីសាធារណៈការនិងដឹកជញ្ជូនបាននិយាយថា លោកតែងតែតាមដាននិងណែនាំដល់មន្ត្រីក្រោមឱវាទ គ្រប់ជំនាញជាពិសេសស្ថានីយជញ្ជីងត្រូវរឹតបន្ដឹងដាច់ខាត ទៅលើជញ្ជីងព្រោះវាធ្វើឲ្យប៉ះពាល់ផ្លូវសាធារៈរបស់រដ្ឋ ដែលសម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើង ដែលលោកខំប្រឹងប្រែងយកចិត្តទុកដាក់រចនាសម្ព័ន្ដគ្រប់វិស័យ ជាពិសេសទៅលើផ្លូវថ្នល់ ដែលមានហើយកំបំផ្លាញដោយសារមន្ត្រីមួយក្តាប់តូចថ្នាក់ក្រោម ឃុបឃិតគ្នាជាមួយឈ្មួញប្រព្រឹត្តបទល្មើសខុសច្បាប់ធ្វើឲ្យខូចផ្លូវសាធារណៈរបស់រដ្ឋ៕ដោយ៖មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print