សង្វេកអតីតតារាសម្តែង ជ័យ រិទ្ធី ស្ថានភាពជំងឺដល់កម្រិតចុងក្រោយ

ចែករំលែក៖

ភ្នំពេញ៖ រូបរាងធ្លាប់តែស្រស់សង្ហា ប៉ុន្តែពេលនេះអតីតតារាសម្តែង ជ័យ រិទ្ធី ហៅតូ ស្រាប់តែធ្លាក់ខ្លួនឈឺដុនដាបមើលស្ទើលែងស្គាល់ព្រោះតែជំងឺថ្លើមធ្វើទុករហូតស្គមរីងរៃព្រោះតែដល់ដំណាក់កាលចុងក្រោយ។

គឺជារឿងដែល​គួរ​ឱ្យ​សង្វេគខ្លាំងណាស់​ពេលនេះ​ដែរ​ស្ថានភាព​ជម្ងឺ​របស់​តារា​សម្តែង​ណូ​ជ័យ​រិទ្ធី​កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន​ដែល​ពេលនេះ​ដែរ​មន្ទីរពេទ្យ​នៅក្នុង​ស្រុក​ក៏​លែង​ទទួលព្យាបាលហើយ​​។​ ប្រធានសមាគមសិល្បករស្ម័គ្រចិត្តជួយសង្គមលោក ហេង ឡុងបានលើកឡើងថា ខ្លោចផ្សា​រណាស់​ជីវិត​ចុងក្រោយ​របស់​តារា​សម្ដែង​តូហៅ​ជ័យ​រិទ្ធី​។​ ពេទ្យ​នៅក្នុង​ស្រុកខ្មែរ​លែង​ទទួល​គាត់​ហើយ​។​បើ​ពិនិត្យមើល​តាម​រូប​ភា​ពិតជា​គួរ​ឱ្យ​អាណិត​តែម្តង​។​លោក​ណូ​ជ័យ​រិទ្ធី​ ​ដែល​ធ្លាប់តែមាន​រូបរាង​ស្រស់​សង្ហា​និង​មាន​គីឡូ​ដល់ទៅ​៩០​គីឡូ​នោះ​បាន​បាន​ធ្លាក់ខ្លួន​ស្គម​ស្លេកស្លាំង​ស្ទើរ​មើលមិន​ស្គាល់​។​បើ​តាម​ប្រភព​ក្រុម​គ្រួសារ​បាន​បន្ថែម​ថា​ពេលនេះ​លោ​ក​ស្ថិត​នៅផ្ទះ​ដោយសារតែ​ខាង​គ្រូពេទ្យ​ប្រាប់​ថាត្រូវ​ចំ​នាយ​អស់​មួយម៉ឺន​ដុល្លារ​តែ​រស់​បានតែ​មួយ​​ខែ​ប៉ុណ្ណោះទើប​លោក​ណូ​ជ័យ​រិទ្ធី​ហៅ​តូ​សម្រេច​មក​ផ្ទះ​វិញ​។​ មានការលើកឡើងដែរថាស្ថានភាពជំងឺនេះធ្ងន់ធ្ងរត្រឹមតែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះក្រោយពីបាត់មុខលោកក្នុងវិស័យសិល្បៈ៕ ដោយ វឌ្ឍនា

 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print