ភ្នំពេញ៖ រូបរាងធ្លាប់តែស្រស់សង្ហា ប៉ុន្តែពេលនេះអតីតតារាសម្តែង ជ័យ រិទ្ធី ហៅតូ ស្រាប់តែធ្លាក់ខ្លួនឈឺដុនដាបមើលស្ទើលែងស្គាល់ព្រោះតែជំងឺថ្លើមធ្វើទុករហូតស្គមរីងរៃព្រោះតែដល់ដំណាក់កាលចុងក្រោយ។
គឺជារឿងដែលគួរឱ្យសង្វេគខ្លាំងណាស់ពេលនេះដែរស្ថានភាពជម្ងឺរបស់តារាសម្តែង ណូ ជ័យរិទ្ធី កាន់តែធ្ងន់ធ្ងរជាងមុន ដែលពេលនេះដែរមន្ទីរពេទ្យនៅក្នុងស្រុកក៏លែងទទួលព្យាបាលហើយ។ ប្រធានសមាគមសិល្បករស្ម័គ្រចិត្តជួយសង្គមលោក ហេង ឡុងបានលើកឡើងថា ខ្លោចផ្សារណាស់ជីវិតចុងក្រោយរបស់តារាសម្ដែងតូ ហៅ ជ័យ រិទ្ធី។ ពេទ្យនៅក្នុងស្រុកខ្មែរលែងទទួលគាត់ហើយ។ បើពិនិត្យមើលតាមរូបភាពិតជាគួរឱ្យ អាណិតតែម្តង។ លោក ណូ ជ័យរិទ្ធី ដែលធ្លាប់តែមានរូបរាងស្រស់សង្ហានិងមានគីឡូដល់ទៅ ៩០ គីឡូនោះ បានបានធ្លាក់ខ្លួនស្គមស្លេកស្លាំងស្ទើរមើលមិនស្គាល់។ បើតាមប្រភពក្រុមគ្រួសារបានបន្ថែមថាពេលនេះ លោកស្ថិតនៅផ្ទះដោយសារតែខាងគ្រូពេទ្យប្រាប់ថាត្រូវចំនាយអស់មួយម៉ឺនដុល្លារតែរស់បានតែមួយខែប៉ុណ្ណោះ ទើបលោក ណូ ជ័យរិទ្ធី ហៅតូ សម្រេចមកផ្ទះវិញ ។ មានការលើកឡើងដែរថាស្ថានភាពជំងឺនេះធ្ងន់ធ្ងរត្រឹមតែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះក្រោយពីបាត់មុខលោកក្នុងវិស័យសិល្បៈ៕ ដោយ វឌ្ឍនា