ជនជាប់ចោទឧកញ៉ា គិត ធាង ត្រូវគ្រូពេទ្យពន្យារកំណើតក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​មិនឲ្យយកទៅឃុំខ្លួននៅពន្ធ​នា​គារ​?

ចែករំលែក៖

ភ្នំពេញ ៖ ប្រព័ន្ធព័ត៌មានជាច្រើននាពេលកន្លងមក បានផ្សព្វ​ផ្សាយ​ស្តីពី​​ឧកញ៉ា គិត ធាង ម្ចាស់​ក្លិប​​កម្សាន្ត​រ៉ក់ដែលពាក់​ព័ន្ធ​សម្រួល​ទីតាំង​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជួញដូរ​គ្រឿងញៀនហើយត្រូវបានសមត្ថ​កិច្ច​ចាប់​ឃុំខ្លួន ​ប៉ុន្តែ​​ជន​ជាប់​ចោទ​រូប​នោះ​ បាន​យក​មន្ទីរពេទ្យ​ មិត្តភាពខ្មែរ-សូវៀត​ធ្វើ​ពន្ធ​នា​គារ​ដេក​សុខ​ស្រួល​រាប់​ខែ​មក​ហើយ។ ករណីនេះ​សូ​ម្បីតែ​ខាង​ពន្ធនាគារ​​ ក៏​មិន​មាន​លទ្ធភាព​យក​ឧកញ៉ា គិត ធាង ទៅ​ឃុំ​នៅពន្ធនាគារ ​PJ​នោះដែរ ។
ប្រភពព័ត៌មានមួយត្រូវ​បាន​ទម្លាយ​ចេញពី​មន្ត្រី​ពន្ធនាគារ​មក​ថា នៅ​ថ្ងៃ​ចន្ទ ​ទី​៩ ​កញ្ញា ឆ្នាំ២០១៩ ខាង​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត ដែលជាកន្លែងដែលលោកឧកញ៉ា គិត ធាង សម្រាកព្យាបាលជំងឺនោះមន្ទីពេទ្យបាន​ធ្វើ​ឯកសារ​​រួចរាល់​ហើយ ដើម្បី​ប្រគល់​ជន​ត្រូវ​ចោទ​ឧកញ៉ា គិត ធាង ឲ្យទៅឃុំខ្លួននៅ​ពន្ធនាគារ​គ្រប់គ្រង​វិញ ដោយ សារ​ឧកញ៉ា គិត ធាង គ្មាន​ជំ​ងឺ​អី​​ធ្ងន់ធ្ងរ​ទេ ។ បន្ទាប់​ពី​ទទួល​បានការ​ជូនដំណឹង​ខាង​មន្ទីរពេទ្យ​យ៉ាង​ដូច្នេះ ខាង​ពន្ធនាគារ​PJ​ ក៏បាន​ត្រៀមកម្លាំង​រួច​ជា​ស្រេច ដើម្បី​ទៅទទួលយក​ឧកញ៉ា គិត ធាង យក​មក​ដាក់​ក្នុង​ពន្ធនាគារ​តាម​ច្បាប់​អ្នក​ត្រូវ​រង់​ចាំ​ទទួលទោសវិញ ។
ប៉ុន្តែបើតាមមន្ត្រី​ពន្ធនាគារ​ម្នាក់​ឲ្យដឹង​ថា ការ​ជូន​ដំ​ណឹ​ង​ពី​ខាង​មន្ទីរពេទ្យ កាលពី​ថ្ងៃ​ទី​៩ ខែកញ្ញា ​នោះ ​ស្រាប់តែ​ព្រឹក​ថ្ងៃ​អង្គា​​រ ទី​១០ ​កញ្ញា ឆ្នាំ២០១៩ កម្លាំងនគរបាលពន្ធនាគារត្រៀមទៅទទួលជនត្រូវចោទមកដាក់ពន្ធនាគារវិញទៅហើយ មិនដឹងរឿងអីស្រាប់តែខាង​មន្ទីរពេទ្យ​បាន​ជូនដំណឹង​ទៅ​ពន្ធនាគារ​វិញ​ថា សុំ​ផ្អាក​វិញ​សិន។ករណីបានធ្វើឲ្យបែកធ្លាយ​រឿង​ដោយជន​ត្រូវ​ចោទ​ឧកញ៉ា គិត ធាងមិនមានភាពប្រក្រតីដោយ ត្រូវ​បាន​គេ​មើលឃើញ​ថា នៅ​ក្នុង​មន្ទីរពេទ្យ​ឧកញ៉ា គិត ធាង បាន​ប្រើ ប្រាស់​បន្ទប់​១​ស្នាក់​នៅ​តែ ម្នាក់ឯង ដោយ​មាន​បំពាក់​ឧ​បរ​ណ៍ និង​សម្ភារ​ប្រើប្រាស់​គ្រប់គ្រាន់​មិន​ខុស​ពី​នៅក្នុងភូមិគ្រិះផ្ទាល់ខ្លួន​ឡើយ ។
ប្រភពដដែលបានឲ្យដឹងទៀតថា ជាង​នេះ​ទៀត​ ជន​ជាប់​ចោទ​ឧកញ៉ា គិត ធាង ត្រូវ​បាន​គេ​សង្កេត​ឃើញ​ប្រពន្ធ​នៅ​កំដ​ដាំបាយ​ដាំទឹក​មើលថែ និង​ដេក​នៅ​ជាមួយ​គ្នា​ទាំង​យប់​ទាំង​ថ្ងៃ​ ខុសពីជនជាប់ចោទ​ដទៃ​ដែល​គ្មា​ន​ប្រាក់ដេកបន្ទប់ចង្អៀតមានតែកង្ហាល់ ។ ជាមួយនេះដែរក៏បែកធ្លាយថា មាន​អតិថិជនជាច្រើន​នាក់ ចេញ-ចូលហូរហែទៅជួបជនត្រូវចោទ ខុសពី​ភាព​ជាអ្នកទោស​ជាប់​ឃុំ​ ដែល​គ្មាន​សិទ្ធិសេរ​ី​ភាពនោះឡើយ ។
ពាក់ព័ន្ធករណីនេះភ្នាក់ងារកាសែតនគរវត្តមិនអាចទំនាក់ទំនងនាយកមន្ទីរពេទ្យ ​មិត្តភាពខ្មែរ-សូវៀត ដើម្បីសុំការបញ្ជាក់ពីមូលហេតុដែលមិនត្រូវបានការអនុញ្ញាតឲ្យជន​ត្រូវ​ចោទ​ឧកញ៉ា គិត ធាង យកទៅឃុំខ្លួននៅពន្ធនាគារវិញដោយសារមូលហេតុអ្វីបានឡើយ ៕

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print