លោករដ្ឋមន្ត្រី លឹម គានហោ អញ្ជើញចុះពិនិត្យនិងវាយតម្លៃនូវស្ថានភាពទឹកនៅភាគខាងក្រោមរាជធានីភ្នំពេញ

ចែករំលែក៖

ខេត្តកណ្តាល៖ នារសៀលថៃ្ងសុក្រ​ ១៥កើត ខែ​ភទ្របទ​ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា​ ឆ្នាំ២០១៩ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោក ម៉ៅ ហាក់ និងមន្រ្តីបច្ចេកទេស បានចុះពិនិត្យនិងវាយតម្លៃនូវស្ថានភាពទឹកនៅភាគខាងក្រោមរាជធានីភ្នំពេញ ត្រង់ចំណុចព្រែកនាំដីល្បាប់ ស្ថិតក្នុងស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្តាល ក្នុងគោលបំណង ៖
១-វាយតម្លៃជាក់ស្តែងនូវស្ថានភាពទឹក ដែលកំពុងឡើង និងបន្តឡើង។ ជាក់ស្តែងត្រង់ចំណុចស្ថានីយកោះខែល ដែលកន្លងមកកម្ពស់ទឹក ប្រកាសឲ្យមានការប្រុងប្រយ័ត្ន ៧,៤០ ម៉ែត្រ អាចត្រូវប្តូរកើនបន្ថែមកម្ពស់ មូលហេតុដោយស្ថានភាពផ្លូវនៅតាមមាត់ទន្លេមានការលើកកម្ពស់ដែលមិនចោទជាបញ្ហាត្រូវទឹកហៀរចូលបានទៀតដូចពីមុននោះឡើយ
២-ត្រួតពិនិត្យអំពីស្ថានភាពជាក់ស្តែងនូវគម្រោងព្រែកដែលក្រសួងបានធ្វើជាមួយទីភ្នាក់ងារអភិវឌ្ឍបារាំង AFD នាពេលកន្លងមក
៣-គួរបព្ជាក់ថាឆ្នាំនេះនឹងមានជំនន់ធំ នោះបើសិនជាមានជំនន់ប៉ែកខាងលិចមកទន្ទឹមគ្នាទៀត តើត្រូវមានវិធីសាស្រ្តយ៉ាងណា ?

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print