ភ្នំពេញ៖ នៅយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ទណ្ឌិត សម រង្សុី ប្រើពាក្យប្រមាថធ្ងន់ៗមកលើព្រះកិត្តិនាម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រជារាស្ត្រខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជា គោរពស្រលាញ់ស្មើជីវិត។
សេចក្តីថ្លែងការណ៍ របស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ នៅយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ទណ្ឌិត សម រង្ស៊ី បាននិយាយក្នុងកិច្ចសម្ភាសន៍នៃវេទិកាវិទ្យុអាស៊ីសេរី ដោយប្រើពាក្យប្រមាថធ្ងន់ៗមកលើព្រះកិត្តិនាម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
ដែលប្រជារាស្ត្រខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជា គោរពស្រលាញ់ស្មើជីវិត ដែលមានខ្លឹមសារថា “ព្រះមហាក្សត្រ
របស់យើង គឺជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន ដូច្នេះលោកអត់ហ៊ានធ្វើអីទេ លោកខ្លាច ហ៊ុន សែន លោកចង់តែ
រក្សារាជបល្ល័ង្គលោក ដូច្នេះយើងទុកព្រះអង្គមួយអន្លើទៅ យើងមិនអាចរំពឹងព្រះមហាក្សត្រដែលជាអាយ៉ងរបស់
លោក ហ៊ុន សែន ដូចសព្វថ្ងៃទេបាទ។
ពាក្យសម្តីរបស់ទណ្ឌិត សម រង្ស៊ី ដែលបានផ្សព្វផ្សាយជាសាធារណៈខាងលើនេះ គឺជាការប្រមាថយ៉ាង ធ្ងន់ធ្ងរដល់ព្រះចេស្ដាអង្គព្រះមហាក្សត្រ និងបញ្ជាក់ឱ្យកាន់តែច្បាស់ថា ឈាមជ័រនៃពូជកូនជនក្បត់ជាតិ បានបានបង្ហាញ ពីចរិកក្បត់ជាតិកាន់តែច្បាស់របស់ទណ្ឌិត សម រង្សី ដូចទង្វើក្បត់ជាតិរបស់ សម សារី ជាឪពុក៕
ដោយ៖ សុខ ខេមរា