ជនបង្កគ្រោះថ្នាក់ចរាចរណ៍ធ្វើអោយមនុស្សស្លាប់ ត្រូវបានដោះលែង រីឯបុកត្រឹមរងរបួសស្រាល ត្រូវជាប់ពន្ធនាគារ

ចែករំលែក៖

ខេត្កកណ្តាល៖ មជ្ឈដ្ឋានជាច្រើនកំពុងដាក់ចម្ងល់ពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកៀន ស្វាយ ២ករណីផ្សេងគ្នា ដែលគ្រោះថ្នាក់ចរាចរណ៍ផ្តើមឡើងពីការថតរថយន្តនៅលើចិញ្ចើមផ្លូវម៉ូតូដោយមិនដាក់ផ្លាកសញ្ញាសម្គាល់ ត្រូវម៉ូតូបើកបុកពីក្រោយស្លាប់ម្នាក់ ក៏ត្រូវបានលោកស្រី ស៊ុន យឺត ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្តាល សម្រេចដោះលែងតៃកុងរថយន្តអោយមានសេរីភាព កាលពីថ្ងៃទី១៣ ខែកញ្ញា ។

ចំណែកករណីគ្រោះថ្នាក់ចរាចរណ៍មួយទៀត ផ្តើមឡើងពីបុរសម្នាក់បើករថយន្តទៅបុកម៉ូតូសណ្តោងរ៉ឺម៉កពីក្រោយរងរបួសស្រាល២នាក់ ត្រូវបានលោក គឹម រត្ន័ណារិន ចៅក្រមសាលាដំបូងខេត្តកណ្តាល សម្រេចចេញដីការឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ។

មជ្ឈដ្ឋានជាច្រើន ហាក់មិនយល់អំពីការអនុវត្តច្បាប់បែបនេះសោះ ឬ ជាស្តង់ដារ២ នៃការសម្រេចលើករណីគ្រោះថ្នាក់ចរាចរណ៍ ? ។

សូមរំលឹកថា ជនបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយបុរសម្នាក់ស្លាប់ភ្លាមៗព្រោះតែការធ្វេសប្រហែលចតឡានគ្មានដាក់សញ្ញាសម្គាល់ នោះ បានអួតប្រាប់អ្នកនៅជុំវិញខ្លួនថា ២ម៉ោងទៀត នឹងត្រូវដោះលែងវិញហេីយ ។ ទីបំផុត លោកស្រី ស៊ុន យឺត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ដោះលែងអោយមានសេរីភាព មែន ។

លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តកណ្តាល បានប្រាប់ អោយដឹងថា លោកស្រី ស៊ុន យឺត ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្តាល បានសម្រេចដោះលែងតៃកុងរថយន្តអោយវិលត្រឡប់ទៅផ្ទះវិញ ដោយពិនិត្យសំណុំរឿង គឺ តៃកុងរថយន្តគ្មានកំហុស ។

ប្រភពព័ត៌មានច្បាស់ការណ៍មួយ លួចបង្ហេីបអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កេីតឡេីងដោយសាររថយន្តចតគ្មានដាក់សញ្ញាសម្គាល់ ទេីបម៉ូតូបេីកបុកពីក្រោយបណ្តាលអោយជនរងគ្រោះស្លាប់ ។ ក្រោយកេីតហេតុ ម្ចាស់រថយន្តបានបេីកគេចរហូតបែកកង់រថយន្តទេីបសមត្ថកិច្ចតាមចាប់បានមកវិញ ។

តៃកុងរថយន្តមានឈ្មោះ ណាត បូរី ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិត្រពាំងស្រែ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង ។

ជនរងគ្រោះឈ្មោះទេព សុវណ្ណ ភេទប្រុស អាយុ៥៣ឆ្នាំជនជាតិខ្មែ រមានទីលំនៅភូមិស្វាយចេក ឃុំស្វាយធំស្រុកស្វាយធំ ខេត្តស្វាយរៀង។

ដោយឡែកករណីគ្រោះថ្នាក់ចរាចរណ៌គ្រាន់តែរបួសស្រាលពីនាក់ តុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ននោះ កើតហេតុថ្ងៃទី១០ កញ្ញា ២០១៩ វេលាម៉ោង០៧និង៣០នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍ មួយករណីកើតឡើង នៅលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ២៥-២៦ ចំណុច ភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

មានរថយន្តម៉ាកTOYOTA HIGH LANDER ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AZ-9042 បើកបរដោយ ឈ្មោះណាត វ៉ាន់ដារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ដែលបើកបរមានទិសដៅពីអ្នកលឿងទៅភ្នំពេញ តាមផ្លូវជាតិលេខ១។

ពេលបើកមកដល់កន្លែងកើតហេតុខាងលើបាន បើកបុកពីក្រោយម៉ូតូសណ្តោងរ៉ឺម៉ក ម៉ាក SANG YANG 125 ព៌ណខ្មៅ ប្រភេទ ប្រុស គ្មានផ្លាក លេខ បើកបរដោយឈ្មោះ សេង ម៉ៅ ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅ ភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើដែក ខេត្តកណ្តាល បើកបរក្នុងទិសដៅស្របគ្នាហើយ ម៉ូតូសណ្តោង​រ៉ឺម៉កបានខ្ទាតទៅបុកឈ្មោះទូច ភេទប្រុស អាយុ ៦៨ឆ្នាំ មានទីលំនៅភូមិចំប៉ាចិន ឃុំពោធិ ស្រុកកំពង់លាវ ខេត្តកំពង់ឆ្នាំង ដែលកំពង់ឈររកឆ្លងថ្នល់បណ្តាលអោយអ្នកបើកបរម៉ូតូឈ្មោះសេង ម៉ៅ រងរបួសស្រាល របួសធ្ងន់ឈ្មោះទូច (ពកក្បាល)បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ ចំនែករថ​យន្តបង្កបាន បើករត់គេចចេញពីកន្លែងកើតហេតុមកដល់ផ្សារគគីរនគរបាលចរាចរណ៍ ចាប់ឃាត់រថយន្តនិងអ្នកបើកបរយកមកអធិការដ្ឋាន នគរបាលស្រុកកៀនស្វាយ៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print