ខេត្តកំពង់ចាម៖ នៅរសៀលថ្ងៃសៅរ៍ ១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ លោក ម៉ៅ ហាក់ ព្រមទាំងសហការី បានចុះពិនិត្យជាក់ស្តែងនៃលំហូរទឹកនៅចំណុចស្ពានត្រោះ តាមបណ្តោយផ្លូវជាតិលេខ៦ ដែលជាច្រកទឹកមួយយ៉ាងសំខាន់ពាក់ព័ន្ធនឹងការស្រកចុះយឺត ឬលឿននៃជំនន់ពីខាងលើពិសេស ខេត្តកំពង់ចាម។
តាមការចុះពិនិត្យជាក់ស្តែងបានបង្ហាញឲ្យឃើញថាលំហូរទឹកមានការស្រកចុះយឺតនិងតិចជាងពីមុនក្នុងកម្ពស់ប្រមាណ ១ម៉ែត្រ។ សូមបញ្ជាក់ជូនថាប្រភពទឹកនេះហូរធ្លាក់មកពីសូគងស្រុកកងមាស។ ក្រោយពីហូរចេញតាមរយៈចំណុចស្ពានត្រោះនេះទឹកត្រូវហូរចូលស្ទឹងស្ងួត រួចបន្តហូរចូលទៅទន្លេសាប។ការតាមដានស្រាវជ្រាវនឹងត្រូវបន្តធ្វើដើម្បីរកមូលហេតុពិតប្រាកដ បើមិនដូច្នោះទេ? ការរំដោះទឹកចេញនឹងមានបញ្ហា៕
...
ដោយ៖ សុខ ខេមរា