ភ្នំពេញ៖ មន្ដ្រីរាជការក្រោមឱវាទសាលារាជធានីភ្នំពេញ ជាច្រើនរូប បានចូលរួម ធីសូត្រមន្តកាន់បិណ្ឌវេនទី២ នៅវត្តជំម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃអាទិត្យថ្ងៃ០២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ។
ក្នុងពិធីនោះ ដឹកនាំដោយ លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ តំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងបានរៀបចំ បូជាទៀនធូបផា្កភ្ញីចំពោះព្រះរតនត្រៃសមាទានសីល ធ្វើកិច្ចនមស្សការប័ង្សុកុលព្រមទាំងបាននាំយកនូវបច្ច័យទេយ្យទាន គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ផ្លែឈើ នំចំណី ជាច្រើនមុខ ទៅវេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លា អានិសង្ឃ ជូនទៅដល់វិញ្ញា ណក្ខន្ធបុព្វការីជន មានមាតា បិតា ជីដូនជីតាញាតិការទាំង ៧សណ្ដាន ។
លោកស្រី កែវ សុខពិសី ក៏បានថ្លែងថា ការធ្វើបុណ្យកាន់បិណ្ឌនេះ ដើម្បីឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ របស់ឥស្សរជន វីរជន យុទ្ធជន ដែល បានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាជន ពីរបបអាណានិគមចាស់ ថ្មី និងពីរបបប្រល័យពូជសាសន៍ ប៉ុលពត។ ជាងនេះទៅទៀត គឺប្រជាជនស្លូតត្រង់ ដែលទទួលទុក្ខទារុណកម្មយ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាងអយុត្តិធម៌ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដោយសូមឱ្យដួងវិញ្ញាណក្ខន្ធ អ្នកទាំងអស់នោះ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
លោកស្រី ក៏បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនិនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឱ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត ។
ក្នុងឱកាសនោះ អាជ្ញាធររាជធានីភ្នំពេញ ក៏បាន នាំយក បច្ច័យទេយ្យទាន និងគ្រឿងឧបភោគ មកប្រគេនដល់ព្រះសង្ឃដែលគង់ចាំវស្សាចំនួន១៦៦អង្គ នៅវត្ដមជំម្ពូវ័ន មាន១-ស្លាដកចំនួន ១៦៦និងបច្ច័យសំរាបប្រគេនព្រះសង្ឃ១អង្គ៣ម៉ឺនរៀន ។ ២-មីយើង ២០កេស ៣-ទឹកក្រូច ចំនួន៤០កេស ៤-ទឹកបរិសុទ្ធ ចំនួន ៧០កេស ៥- អង្ករ ចំនួនៈ ១០០គីឡូក្រាម ៦-ស្ករស ចំនួន ៥០គីឡូក្រាម ៧- ផ្លែឈើ ចំនួន ០២កន្ត្រ៨-ត្រីខកំប៉ុងចំនួន ០១កេស ៩-ទឹកដោះគោខាប់ចំនួន ០១កេស ១០-ក្រណាត់ស ៥០ដុំនិងថវិកាអមដោយ ថវិកា១ម៉ឺនរៀល បច្ច័យបានមកពីពុទ្ធ បរិស័ទសរុបថវិកា១២លាន៧សែននិងដុល្លារ ២៣០ដុល្លារ ៕ ដោយ៖ សំរិត